Neymar ត្រូវប្រទះឃើញដើរផ្សារជាមួយមិត្តស្រីនាង Bruna Marquezine នៅឡើយក្នុងផ្សារទំនើបមួយកន្លែងស្ថិតនៅរដ្ឋធានី រីយ៉ូ ប្រទេសប្រេស៊ីល។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវិលទៅប្រទេសកំណើតវិញដើម្បីសម្រាកព្យាបាលក្រោយរងរបួសបាក់ឆ្អឹងប្រអប់ជើង អាចឲ្យរូបគេអវត្តមានការប្រកួត World Cup នៅប្រទេសរុស្ស៊ី។ ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi ព្រួយបារម្ភក្រែង Neymar ចង់ចាកចេញបន្ទាប់ពីលេងបានជិត១រដូវកាល។

មហាសេដ្ឋីកាតាររូបនេះបានទៅសួរសុខទុក្ខរូបគេផ្ទាល់នៅប្រេស៊ីល និងចាត់មនុស្សឲ្យបញ្ចុះបញ្ចូល Neymar ត្រឡប់ទៅព្យាបាលរបួសនៅទឹកដីបារាំងវិញ។ យ៉ាងណាមកទល់ពេលនេះកីឡាករតម្លៃខ្លួនខ្ពស់បំផុតលើលោកនៅមិនទាន់ទៅ PSG វិញទេ ដោយនៅចំណាយពេលផ្អែមល្អែមជាមួយមិត្តស្រី៕


Via :news.sabay