Chelsea បាន​ឡើង​ទៅ​ជួប​ Manchester United វគ្គ​ផ្ដាច់ព្រ័ត្រ​ FA Cup ក្រោយ​យក​ឈ្នះ​ Southampton វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​ ២​ទល់​នឹង​០។​

បាល់​ទី​មួយ​របស់​ក្រុម​ជើង​ឯក​ FA Cup ៧​សម័យ​កាល​ស៊ុត​បញ្ចូល​ទី​​យ៉ាង​ល្អ​ដោយ​ខ្សែ​ប្រយុទ្ធ​ Giroud នៅ​នាទី​៤៦​។ លុះ​នាទី៨០​ Giroud បាន​ប្ដូរ​ចេញ​ជំនួស​ដោយ​ Alvaro Morata ហើយ​ Morata នេះ​ឯង​រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ​ Chelsea នៅ​នាទី៨២។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​តែត​បញ្ចូល​ទី​៩​គ្រាប់​គិត​លើ​គ្រប់​កម្ម​វិធី​រដូវ​កាល​នេះ​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់។​ នេះ​គឺ​ជា​ការ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ FA លើក​ទី​១៣​ហើយ​របស់​ Chelsea ហើយ​ពួកគេ​ត្រូវ​តតាំង​ជាមួយ​ Manchester United ចំ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Wembley៕


Via :news.sabay