Mohamed Salah បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​ Premier League ហៅ​កាត់​ថា​ PFA សម្រាប់​រដូវ​កាល​ ២០១៧-១៨។

ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​បាន​យក​ឈ្នះ​តារា​ឆ្នើម​ជា​ច្រើន​នៅ​លីគ​កំពូល​អង់គ្លេស​ដើម្បី​លើក​ពាន​ខាង​លើ​មាន​ដូច​ជា Kevin de Bruyne, Harry Kane, Leroy Sane, David Silva និង​ David de Gea។ ការ​ផ្ដល់​ពិន្ទុ​សម្រាប់​ពាន​ PFA គឺ​បោះ​ឆ្នោត​ដោយ​កីឡាករ​នៅ​តាម​ក្រុម​ទាំង​២០​នៅ​ Premier League។

កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​បាន​និយាយ​ថា៖ “ខ្ញុំ​មាន​កិត្តិយស​ដែល​ទទួល​សំឡេង​គាំទ្រ​ពី​កីឡាករ​ទាំង​អស់។ ខ្ញុំ​ពិត​ជា​រីករាយ និង​មាន​មោទនភាព។​ កាល​មក​លេង​ជាមួយ​ Chelsea លើក​មុន​ខ្ញុំ​គ្មាន​ឱកាស​ ​ដូច្នេះ​ទើប​ខ្ញុំ​​​មក​អង់គ្លេស​វិញ​ដើម្បី​បង្ហាញ​អ្នក​រាល់​គ្នា”៕

Via :news.sabay