ក្រុមកាំភ្លើងធំ Arsenal ត្រូវបានរាយការណ៏មកថាបានធ្វើការទំនាក់ទំនងជាមួយអតីតអ្នកចាត់ការទូទៅ ក្រុម Barcelonaលោក Luis Enrique ដើម្បីពិភាក្សាពីលទ្ធភាពនាំយករូបលោកមកដឹកនាំបន្តពីគ្រូបង្វឹក បច្ចុប្បន្នគឺលោក Arsene Wenger ដែលត្រៀមចាកចេញពីក្រុមនៅបំណាច់រដូវកាលនេះ។

យោងគេហទំព័រ The Independent បានចុះផ្សាយថាៈ គ្រូបង្វឹកដែលមិនទានមានក្លឹបគ្រប់គ្រងគឺលោក Luis Enrique គឺជាបេក្ខភាពនាំមុខមួយរូប ដែលក្រុម Arsenal ចង់បានយកមកជំនួសអ្នកចាត់ការទូទៅ សញ្ជាតិបារាំងលោក Wenger។

អ្នកចាត់ការមានវ័យ៤៨ ថ្លែងប្រាប់ពីអនាគតរបស់ខ្លួនដល់ ESPN FC ថាៈ វាពិតជារឿងគួរអោយភ្ញាក់ផ្អើល ដែលខ្ញុំនឹងត្រូវទៅដឹកនំាក្លឹបបាល់ទាត់អាជីពឡើងវិញ។ មិនមានអ្វីប្រកែកដែលត្រូវចូលមកដឹកនាំក្រុម បន្តពីអ្នកចាត់ការដែលបានគ្រប់គ្រងក្លឹបអស់រយៈពេល ២២ឆ្នាំទៅហើយនោះក្តី។ វាពិតជាពេលវេលាមួយដ៏តានតឹង។

គ្រូបង្វឹកលោក Wenger បានបង្ហាញពីសមត្ថភាពដឹកនាំក្រុមយ៉ាងល្អ ជាមួយរបៀបលេងដល់កីឡាករ ដូច្នេះអ្នកចាត់ការទូទៅថ្មីដែលត្រូវចូលមកបន្តវេនដឹកនាំអាចនឹងត្រូវចំណាយពេលច្រើនក្នុងការចូលរួមដោះស្រាយបញ្ហាដើម្បីបន្តកិច្ចការងារនេះអោយបានទទួលលទ្ធផលផ្លែផ្កា ។

លោក Luis Enrique ធ្លាប់ជាអតីតកីឡាករលេងនៅខ្សែបម្រើអោយក្រុមជម្រើសជាតិអេស្បាញ និងក្រុម Barcelona ហើយ ធ្លាប់បានដឹកនាំក្រុម Barcelona B នៅឆ្នាំ២០០៨ បន្ទាប់ពីធ្លាប់បានដឹកនាំក្លឹប Roma ហើយបន្តត្រលប់មកដឹកនាំក្រុម Celta Vigo មុនពេលតែងតាំងជាផ្លូវការចូលមកដឹកនាំក្រុមឈុតធំគឺ Barcelona ជាមួយរដូវកាលដំបូងបានជួយក្រុមឈ្នះពាន ៣ គឺ UEFA Champion League, La Liga និង Copa Del rey រហូត ២ឆ្នាំជាប់គ្នាផងដែរពោលគឺនៅរដូវកាល(២០១៥-២០១៦)។