Manuel Neuer បានហ្វឹកហាត់ជាមួយនឹងក្រុម Bayern Munich ពេញម៉ោងជាលើកដំបូងបន្ទាប់ពីបានសម្រាកព្យាបាលរបួសបាក់ជើងកំលុងពេលប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។

ក្លឹបជើងឯក Bundesliga អាឡឺម៉ង់ Bayern Munich បានសរសសេរនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថាៈ អ្នកចាំទីឆ្នើម Neuer វ័យ ៣២ឆ្នាំបានខកខានបង្ហាញខ្លួនចូលរួមប្រកួតអោយក្រុមក្នុងរដូវកាល(២០១៧-២០១៨) នេះអស់រយៈពេលយ៉ាងយូរហើយអាចវិលត្រលប់មកចូលរួមនៅ ក្នុងការប្រកួតម្តងទៀតបាន គឺរង់ចាំរហូតដល់ថ្ងៃទី៥ ខែឧសភាទល់និងក្រុម Koln។ Neuer ជាសមាជិកដ៏សំខាន់របស់ក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់ដែលបានជួយក្រុមលើកពាន World Cup ២០១៤ បន្ទាប់ពីផ្តួលអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ។

លោក Jupp Heynckes គ្រូបង្វឹករបស់ក្រុម Bayern បាននិយាយសំដៅដល់ Neuer ថា: គោលដៅសំខាន់គឺប្រសិនបើរូបគេអាចលេងការប្រកួតមួយចំនួនមុនពេលបញ្ចប់រដូវកាលនៅក្របខណ្ឌអាឡឺម៉ង់បាន នោះរូបគេអាចនឹងបង្ហាញខ្លួននៅ World Cup ។ ទោះជាយ៉ាងណាអាទិភាព គឺភាពប្រសើរឡើងវិញពី បញ្ហារបួសរបស់គេ។


ក្នុងពេលនេះ Sven Ulreich បានដើរតួរនាទីសំខាន់សម្រាប់ក្រុម Bayern Munich កំលុងពេលអវត្តមានរបស់ Neuer។ Heynckes បានបន្ថែមទៀតថា: Sven មានការវិវត្តន៍មិនគួរឱ្យជឿគាត់គឺជាអ្នកចាំទីល្អបំផុតទី២ របស់អាល្លឺម៉ង់នៅក្នុងក្របខ័ណ្ឌ Bundesliga សម្រាប់ Ter Stegen របស់ក្រុម Barcealona គឺអស្ចារ្យហើយប៉ុន្តែ Manuel Neuer គឺនៅតែជា Manuel Neuer។