ការប្រកួតពានរង្វាន់ Copa Del Rey វគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃសោរ៏ទី២១ ខែមេសា ២០១៨ រវាងក្រុម Barcelona និង Sevilla ជាលទ្ធផលក្រុមអ្នកមានបុណ្យ Barcelona បានផ្តួលក្រុម Sevilla យ៉ាងចាស់ដៃក្នុងលទ្ធផល ៥:០ ដើម្បីលើកទឹកចិត្តអ្នកគាំទ្រសារជាថ្មីក្រោយធ្លាក់ចេញពីការប្រកួតក្របខណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champion League ក្រោមថ្វីជើងក្រុម Roma ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez រកបាន ២គ្រាប់នាំមុខមុននៅនាទីទី(១៤, ៤០) ខណៈ Messi និង Iniesta រកបានម្នាក់មួយគ្រាប់នៅនាទីទី៣១ និង ៥១ មុនពេលអតីតខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Coutinho ស៊ុតបាល់ពិន័យ ១១ម៉ែត្របន្ថែមគ្រាប់បាល់ទី៥ នៅនាទីទី៦៩។ ក្រុម Sevilla ដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះបានក្រោយពីផ្តួលក្រុម At.Madrid នៅកីឡាដ្ឋាន Wanda Metropolitano ។

Sevilla មិនដែលស្គាល់រសជាតិជ័យជំនះទេសម្រាប់ជំនួប ៩ប្រកួតចុងក្រោយជាមួយក្រុមកំពូលតារាង La Liga គឺ Barcelona ដែលអាចនឹងលើកពាននៅសប្តាហ៏ក្រោយប្រសិនជាក្រុម At.Madrid ចាញ់ការប្រកួត ហើយក្រុម Barcelona បានត្រឹមតែស្មើ ប៉ុន្តែប្រសិនជាក្រុម At.Madrid ផ្តួលភ្ញៀវ Real Betis នោះក្រុមរបស់លោក Ernesto Valverde ត្រូវតែផ្តួលម្ចាស់ផ្ទះ Deportivo ដើម្បីលើកពាន។

Soccer Football – Spanish King’s Cup Final – FC Barcelona v Sevilla – Wanda Metropolitano, Madrid, Spain – April 21, 2018 Barcelona’s Andres Iniesta, Lionel Messi and teammates celebrate with the trophy after winning the final REUTERS/Susana Vera