ការប្រកួតនៅក្របខណ្ឌលំដាប់ទីពីរអង់គ្លេស និងជាពានដ៏ចំណាស់ជាងគេនៅអង់គ្លេស FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងក្រុម Man.United និង Tottenham ជាលទ្ធផលក្រុម Man.United បានវាយបកផ្តួលក្រុម Spur ក្នុងលទ្ធផល ២:១។

ក្រុមរបស់លោក Mauricio Pochettino មានសំណាងនាំមុខមុនក្រុមលោក Jose Mourinho នៅនាទីទី១១ ស៊ុតបញ្ចូលដោយខ្សែបម្រើឆ្នើមអង់គ្លេស Dele Alli ក្រោយការបញ្ជូលបាល់ចេញពីជ្រុងខាងស្តាំ របស់កីឡាករដាណឺម៉ាក Erikssen។ ប៉ុន្តែនៅនាទីទី២៤ អតីតកីឡាករ Arsenal ខ្សែបម្រើ Alexis Sanchez មានឪកាសវាយបកតាមស្មើវិញដោយការតែតបញ្ចូលទីបន្ទាប់ពីការលើកបាល់បញ្ជូនចូលមករបស់កីឡាករ Paul Pogba នាំអោយលទ្ធផលក្រុមទាំងពីរស្មើគ្នា ១:១។

ការប្រកួតចូលមកដល់តង់ទី២ នៅនាទីទីទី៦២ ខ្សែបម្រើអេស្បាញ Ander Herrera មានឪកាស ស៊ុតបាល់បញ្ជូលទីពីចំងាយបញ្ជូលទី ខណៈដែលអ្នកចាំទី Michel Vorm មិនអាចជួយសង្គ្រោះ បាល់បាន ធ្វើអោយ Man.United នាំមុខ Tottenham ២:១ និងជាគ្រាប់បាល់ជ័យជំនះផងដែរ។

ក្រុម Man.United បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៩ ឧសភាដោយរង់ចាំលទ្ធផលការប្រកួតរវាងក្រុមតោខៀវ Chelsea និង Southampton។ វាជាការផ្តល់ភាពឈឺចាប់ម្តងទៀត សម្រាប់ ក្រុម Tottenham ក្រោយពីធ្លាប់ចាញ់ក្រុម Arsenal វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនៅឆ្នាំ១៩៩១ ខណៈដែលអ្នកចាត់ការទូទៅលោក Pochettino នៅមិនទាន់បានលើកពានណាមួយទេ ក្រោយចូលមកដឹកនាំ ក្រុមអស់រយៈពេល ៤រដូវកាលកន្លងមកនេះ។