ខ្សែប្រយុទ្ធស្លាបឆ្វេង Leroy Sane បានទទួលពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA (Young Player of the Year Award) ជាមួយក្រុមមេឃខៀវ Manchester City។

ក្រុមរបស់លោក Pep Guardiola បានធ្វើឱ្យទស្សនិកជនអ្នកគាំទ្រមានសេចក្តីរំភើបរីករាយជាមួយនឹងការឈ្នះពាន ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League បន្ថែមពីលើ ការឈ្នះពានរង្វាន់ Carabao Cup របស់ពួកគេជាមួយនឹងការប្រកួតនៅសល់ ៥ប្រកួតដែលនៅសល់។ Sane ក៏បានផ្តួលមិត្តរួមក្រុម Raheem Sterling និងអ្នកចាំទី Ederson ដើម្បីឈ្នះពានកិត្តិយសផ្ទាល់ខ្លួន(Individual Award)នេះផងដែរ។

Sane វ័យទើបតែ ២២ឆ្នាំបានផ្ទេរពីក្រុម Schalke នៅក្របខណ្ឌ Bundesliga អាឡឺម៉ង់ មក Man.City កាលពីរដូវកាល(២០១៦-២០១៧)ក្នុងតម្លៃ ៣៧លានផោន និងធ្លាប់ជាប់ជាបេក្ខភាពជម្រុះ(Shortlist) កីឡាករលេងល្អប្រចាំឆ្នាំវ័យក្មេង(Young Player of the year) នៅរដូវកាលមុនផងដែរ។ រដូវកាល(២០១៧-២០១៨) នេះ Sane រកបានគ្រាប់បាល់ ១៣គ្រាប់គ្រប់ក្របខណ្ឌប្រកួត បានផ្តួលកីឡាករពីររូបខ្សែប្រយុទ្ធ Harry Kane ដែលធ្លាប់ឈ្នះពាននេះកាលពីឆ្នាំ២០១៥ និង កីឡាករ Dele Alli ដែលធ្លាប់ឈ្នះពាននេះ ២ឆ្នាំជាប់គ្នា ២០១៦ និង២០១៧ ស្របពេលដែលកីឡាករ ២រូបផ្សេងទៀតផងដែរគឺ Marcus Rashford របស់ក្រុម Man.United និង Ryan Sessegnon ជាកីឡាករវ័យក្មេង របស់ក្រុម Fulham ក៏បានត្រឹមជាប់ឈ្មោះក្នុងបេក្ខភាពទាំង ៦រូបផងដែរ។