ប្រធានក្រុម Barcelona កីឡាករខ្សែបម្រើជើងចាស់ Andrea Iniesta បានផ្តល់បទសម្ភាសដល់សារពត៌មាន ពីអនាគតរបស់ខ្លួននៅកីឡាដ្ឋាន Camp Nou ក្រោយផ្តួលក្រុម Sevilla ៥:0 ដើម្បីលើកពាន Copa Del rey កាលពីថ្ងៃសៅរ៏សប្តាហ៏មុន បន្ទាប់ពីមានការលើកឡើងថា រូបគេអាចនឹងផ្លាស់ទៅលេងនៅក្របខណ្ឌលីកកំពូល ចិន Chinese Super League នាពេលខាងមុខ។

វីរបុរសដែលបានជួយក្រុមជម្រើសជាតិអេស្បាញលើកពាន World Cup ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូងរូបនេះ បានអោយដឹងថាៈ ខ្ញុំនឹងធ្វើការសម្រេចចិត្តជាសធារណៈ នៅក្នុងសប្តាហ៏នេះ។ យើងបានទទួលជ័យជំនះ ជាមួយការខិតខំប្រឹងប្រែង សម្រាប់ក្រុម និងអ្នកគាំទ្រ។ ខ្ញុំមានការសប្បាយរីករាយ និងបង្ហាញការជឿជាក់ដល់អ្នកគាំទ្រ ដរាបណាពួកគេនៅតែគិតដល់ការប្រកួតនៅ Rome ។ ដូច្នេះពានរង្វាន់ Copa Del Rey សក្តិសម និងកាត់បន្ថយភាពឈឺចាប់របស់យើង ព្រមទាំងពាន La Liga ដែលយើងកំពុងតែផ្តោតអារម្មណ៏ចង់ឈ្នះបន្តទៀត។

Iniesta វ័យ ៣៤ឆ្នាំប្រកបអាជីពជាមួយក្រុម Barcelona បានជោគជ័យបំផុតដោយបានជួយក្រុម លើកពាន La Liga ៨ដង, Copa Del Rey ៦ដង, UEFA Champion League ៤ដង និង FiFa Club World Cup ៣ដង ព្រមទាំងជួយក្រុមជម្រើសជាតិអេស្បាញឈ្នះពាន Euro ២០០៨, ២០១២ និង World Cup ២០១០។

ប្រភព៖ sport-english