អ្នកវិភាគកីឡា លោក Gary Neville ជឿជាក់ថា Arsenal គួរតែជ្រើសរើសលោក Diego Simeone អ្នកចាត់ការទូទៅក្រុម At.Madrid ដើម្បីមកជំនួសលោក Arsene Wenger ប្រសិនបើពួកគេមានមហិច្ឆតាក្នុងការប្រជែងពានក្របខ័ណ្ឌកំពូលអង់គ្លេស Premier League នៅរដូវកាលក្រោយៗទៀត។

វីរបុរសក្រុមបិសាចក្រហម Man.Utd ជឿជាក់ថាក្រុមកាំភ្លើងធំ Arsena ត្រូវការអ្នកគ្រប់គ្រងម្នាក់ ដែលអាចមកជួយជ្រោមជ្រែង និងជួយក្រុមរបស់ពួកគេដើម្បីទទួលជ័យជំនះនៅក្របខណ្ឌកំពូលធំៗបានខណៈដែល អតីតអ្នកចាត់ការក្រុម Barcelona លោក Luis Enrique ត្រូវបានគេលើកឈ្មោះជាបេក្ខភាពជំនួសគ្រូបង្វឹកចាស់វស្សាលោក Arsene Wenger។

Neville អតីតខ្សែការពារស្តាំក្រុម Man.United បានប្រាប់ Sky Sports ថាៈ លោក Luis Enrique គឺជាគ្រូបង្វឹកជោគជ័យមួយរូប និងជាបេក្ខភាពមួយដែលត្រូវបានលើកឡើងប៉ុន្តែយើងគួរតែបង្ហាញអោយឃើញពីទស្សនការយល់ឃើញរបស់កីឡាបាល់ទាត់ ថាតើបុគ្គលរូបណា ដែលមានសមត្ថភាពមកដឹកនាំដើម្បីជួយក្រុមប្រកួតប្រជែង ពានរង្វាន់ Champion League និង ពានរង្វាន់ Premier League ។ ដូច្នេះពិតណាស់ពួកគេ(Arsenal) ត្រូវការគ្រូបង្វឹកដែលពោរពេញដោយសមត្ថភាពនិងមនសិការ សម្រាប់ខ្ញុំលោក Diego Simeone គឺជាបេក្ខភាពដ៏ល្អបំផុតដែលអាចមកជំនួសលោក Arsene Wenger បាន។

អតីតគ្រូបង្វឹកក្រុម Valencia វ័យ ៤៣ឆ្នាំរូបនេះបន្តថាៈ ប្រសិនបើអ្នកកំពុងប្រកួតប្រជែងជាមួយនោះអ្នកត្រូវតែមានអ្នកចាត់ការឆ្នើមក្នុងការធ្វើដូច្នេះហើយ Simeone គឺជាអ្នកគ្រប់គ្រងល្អបំផុតម្នាក់នៅអឺរ៉ុបនៅពេលនេះក្រុមកាំភ្លើងធំ Arsenal បានផ្លាស់ប្តូរឥរិយាបទលេងអស់ជាច្រើនឆ្នាំមកហើយហើយវាមិនមែនជារឿងគួរឱ្យអស់សំណើចទេដែលបង្ហាញថាទម្រង់លេងថ្មីរបស់ក្រុមកាំភ្លើងធំអាចនឹងមានលក្ខណៈប្រហាក់ប្រហែលនឹងស្ថានភាពក្រុមនាពេលបច្ចុប្បន្ន។ Simeone គឺជាគ្រូបង្វឹក និងជាអ្នកប្រយុទ្ធដ៏ជោគជ័យម្នាក់នៅក្របខណ្ឌ La Liga អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រសិនបើក្រុម Arsenal មានសេចក្តីប្រាថ្នាដើម្បីឈ្នះពានរង្វាន់លីកកំពូលក្នុងស្រុក និងនៅអឺរ៉ុប ក្រុមត្រូវតែធ្វើការចំណាយផ្សេងៗក្នុងករណីចាំបាច់ដើម្បីទិញដូរកីឡាករបន្ថែមមកពង្រឹងក្រុម ជាមួយការខិតខំប្រឹងប្រែងតស៊ូជំនះភាពលំបាក ផ្សេងៗក្រោយពេលលោក Wenger ចាកចេញទៅ។

ប្រភព៖ Metro