Neymar បានបង្ហោះរូបស្នាមសាក់ម្តាយរបស់ខ្លួនលើបណ្តាញទំនាក់ទំនងសង្គម Instagram កាលពីថ្ងៃព្រហស្បតិ៍ខណៈដែលតារាឆ្នើមវ័យ ២៦ឆ្នាំ រូបនេះ នៅតែបន្តការព្យាបាលរបួសជើងបាក់នៅប្រទេសប្រេស៊ីលនៅឡើយខណៈខ្សែប្រយុទ្ធ Paris Saint-Germain មានកំណត់ត្រាថ្លៃបំផុតក្នុងពិភពលោករូបនេះសង្ឃឹមថារូបគេអាចវិលត្រឡប់មកវិញឱ្យទាន់ពេលវេលាសម្រាប់ព្រឹត្តការណ៏ប្រកួត World Cup ។ បន្ទាប់ពីការថតរូបអង្គុយនៅក្បែអាងទឹក Neymar បានបង្ហាញរូបថតស្នាមសាក់លើផ្ទៃមុខម្តាយរបស់គេនៅលើស្មាស្តាំខាងលើដោយសរសេរពាក្យថា “Te amo @ nadine. goncalves” ដែលមានន័យថាខ្ញុំស្រឡាញ់អ្នក។

ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលរូបនេះ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយសម្រាប់ផលិតផល អេឡិចត្រូនិចរបស់ចិនមានឈ្មោះថា TCL នៅក្រុងសៅប៉ូឡូកាលពីថ្ងៃអង្គារដោយដើរលើឈើច្រត់ជាមួយនឹងស្បែកជើងការពារនៅលើជើងស្តាំរបស់គាត់។ កំពូលតារាបាល់ទាត់រូបនេះបាននិយាយថា: គាត់នឹងមិនត្រឡប់មកលេងវិញ យ៉ាងហោចណាស់ រហូតដល់ពាក់កណ្តាលខែឧសភានៅពេលដែលគាត់ត្រូវបានគេគ្រោងនឹងធ្វើការពិនិត្យ សុខភាពចុងក្រោយ របស់គាត់បន្ទាប់ពីការវះកាត់លើរបួសជើង។

អតីតខ្សែប្រយុទ្ធក្រុម Barcelona បានបន្តថា: មិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។ ខ្ញុំនឹងត្រូវត្រួតពិនិត្យសុខភាពជាលើកចុងក្រោយនៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ និងដឹងលទ្ធផល។ សង្ឃឹមថាខ្ញុំនឹងមិនមើលការប្រកួតបាល់ទាត់ពិភពលោកនៅលើទូរទស្សន៍ទេ! ខ្ញុំនឹងមានពេលវេលាគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួន។ វាកំពុងវិវត្តយ៉ាងល្អហើយប្រសើរជាងមុន។

Neymar បានរងរបួសបាក់កជើង កំលុងជំនួបផ្តួលក្រុម Marseille ៣-០ កាលពីខែកុម្ភៈ និងបានទទួលការវះកាត់នៅទីក្រុងរាជធានីប្រេស៊ីល Rio de Janeiro ហើយកំពុងសម្រាកព្យាបាល ចាប់តាំងពីពេលនោះមក។ ក្រុមPSG ទើបតែលើកពានPSG រដូវកាល(២០១៧-២០១៨)កាលពីសប្តាហ៏មុន ខណៈដែលតារាឆ្នើមរូបនេះបានត្រឹមចូលរួមអបអរសាទរក្រុម និងមិត្តរួមក្រុមព្រមទាំងអ្នកគាំទ្រ PSG ពីចំងាយ។