Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Anfield របស់​ខ្លួន​ស្វាគមន៍​ Roma ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​យប់​នេះ​វេលា​ម៉ោង​ ១:៤៥​នាទី​រំលង​អាធ្រាត្រ។​

នៅ​មុន​​ប្រកួត​មក​ដល់​អ្នក​ចាត់​ការ​ Jurgen Klopp បាន​ហាម​អ្នក​គាំទ្រ​ទាំង​អស់​កុំ​វាយ​ប្រហារ​ឡាន​ក្រុង​របស់​ Roma ដូច​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​កាល​ប៉ះ​ Manchester City វគ្គ​មុន​។​ កំប៉ុង​, ដប​ស្រា​ និង​កាំជ្រួច​ត្រូវ​អ្នក​គាំទ្រ​ Liverpool គប់​លើ​ឡាន​ក្រុង​ City កាល​ពី​ដើម​ខែ​មេសា​ ធ្វើ​ឲ្យ​បែក​កញ្ចក់​ និង​ខូចខាត​ផ្នែក​មួយ​ចំនួន។

ប៉ូលិស​តំបន់​ Merseyside នឹង​ប្រើ​កាមេរ៉ា និង​សត្វ​ឆ្កែ​ដែល​ទទួល​ការ​ហ្វឹកហាត់​ដើម្បី​ទប់​ស្កាត់​សកម្មភាព​ខាង​លើ​កុំ​ឲ្យ​កើត​មាន​សារ​ជា​ថ្មី។ ប៉ូលិស​ក៏​កំពុង​ស៊ើប​អង្កេត​ផង​ដែរ​លើ​ជន​បង្ក​ដែល​ធ្វើ​ឲ្យ​មន្ត្រី​រក្សា​សណ្ដាប់ធ្នាប់​២​នាក់​រង​របួស​។​

Klopp បាន​ទទូច​ដល់​អ្នក​គាំទ្រ​ដូច្នេះ៖ “Liverpool មិន​ត្រូវ​ការ​អំពើ​ហិង្សា​នោះ​ទេ។ ពួក​យើង​អាច​បង្ហាញ​ថា​អ្នក​គាំទ្រ​ Liverpool អស្ចារ្យ​ប៉ុនណា​នៅ​២០​នាទី​មុន​ការ​ប្រកួត​ ហើយ​ពិភពលោក​នឹង​បាន​ដឹង។ ក្នុង​កីឡដ្ឋាន​យើង​ធ្វើ​អ្វី​ដែល​ធ្លាប់​ធ្វើ​ និង​ឲ្យ​ល្អ​ជាង​មុន​ ហើយ​នៅ​ក្រៅ​កីឡដ្ឋាន​យើង​ត្រូវ​បង្ហាញ​ការ​គោរព”៕

ប្រភពពី: Sabay