គូទី2 នៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 13 វគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ដំបូងក្រុមដែលបន្ដដំណើរទៅកាន់វគ្គ 16ក្រុមចុងក្រោយគឺក្រុម Victory FC បន្ទាប់ពីយកឈ្នះក្រុម Down Town Sport ដោយលទ្ធផល 5-3។


គូទី2 សប្ដាហ៍នេះគឺពិតជាជក់ចិត្តនិងល្អមើលខ្លាំងណាស់ដល់ថ្នាក់ទស្សនិកជនអង្គុយមិនជាប់កៅអី។ នៅក្នុងការប្រកួតគូទី2 នេះអាជ្ញាកណ្ដាលបានចាយកាតលឿងច្រើនមែនទែនមិនតិចជាង 10 កាតឡើយនៅក្នុងការប្រកួតរវាងក្រុម Victory FC និងក្រុម Down Town Sport នេះ។

ការប្រកួតរបស់ក្រុមទាំងពីរនេះ គឺលេងសម្រុក និងវាយបកលឿនៗ និងប្រើបច្ចេកទេសខ្លាំងៗមែនទែន ហើយថែមទាំងមានការប៉ះទង្គិចគ្នាច្រើនទៀតផង។ បញ្ចប់ការប្រកួតគូទី2 សប្ដាហ៍ទី13 នេះក្រុម Victory FC យកឈ្នះក្រុម Down Town Sport ដោយលទ្ធផល 5-3។ នៅក្នុងវគ្គជម្រុះ 24ក្រុមចុងក្រោយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី​3 នេះក្រុមដែលឈ្នះគឺមានសិទ្ធឡើងទៅវគ្គបន្ទាប់ ចំណែកឯក្រុមដែលចាញ់កុំទាន់អាល់អស់សង្ឃឹមក្រុមហ៊ុន Ganzberb Beer នឹងជ្រើសរើសក្រុមដែលចាញ់ល្អចំនួន4 ដើម្បីបន្ដដំណើរទៅកាន់វគ្គ 16ក្រុមចុងក្រោយ។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។