Liverpool បានយកឈ្នះ Roma ៥ទល់នឹង២ ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយអម្បាញ់មិញនេះ។
ជំនួបនៅកីឡដ្ឋាន Anfield ក្រុមរហស្សនាមថាហង្សក្រហមរកបាន២គ្រាប់នៅវគ្គទីមួយស៊ុតបញ្ចូលទីដោយអតីតខ្សែប្រយុទ្ធឆ្នើម Roma ផ្ទាល់គឺ Mohamed Salah ២គ្រាប់តែឯង៣៦ និង៤៥។ ចូលវគ្គទីពីរជើងឯកទ្វីបអឺរ៉ុប៥សម័យកាលបានបន្ថែម៣គ្រាប់ទៀតរកបានដោយ Mane នាទី៥៦ និង Firmino ២គ្រាប់នាទី៦២ និង៦៩។
យ៉ាងណា Roma សងបាន២គ្រាប់វិញនៅនាទី៨១ ដោយខ្សែប្រយុទ្ធ Dzeko និងការទាត់បាល់ប៉េណាល់ទីរបស់ Perotti នៅនាទី៨៥ដើម្បីលួងចិត្តអ្នកគាំទ្រមុនចប់ការប្រកួត។
ការប៉ះគ្នាជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៨ នៅទឹកដី Stadio Olimpico របស់ Roma វិញម្ដងដើម្បីកាត់សេចក្ដីថាតើក្រុមណាមានសំបុត្រយន្តហោះទៅវគ្គផ្ដាច់ព្រ័ត្រប្រទេសអ៊ុយក្រែន៕
Via: Sabay
Liverpool កក់ Roma ៥គ្រាប់ ជើងទីមួយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions league
អត្ថបទទាក់ទង