ក្រុម Real Madrid បានបោះជំហានយ៉ាងប្រកៀកឆ្ពោះទៅកាន់ក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាលើកទី៣ ជាប់ៗគ្នា ក្រោយពីកីឡាករបម្រុង Marco Asensio ដើម្បីរកគ្រាប់បាល់ឈ្នះក្នុងពេលពួកគេបានវាយបកយកឈ្នះក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅលើទឹកដីក្រុម Bayern Munich កាលពីថ្ងៃពុធ។

ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីបំពេញការវាយបកយកឈ្នះវិញ ក៏ដូចជាដើម្បីជួយឲ្យក្រុម Real មានប្រៀបសម្រាប់ការប្រកួតជើងទី២ ក្នុងទីក្រុងម៉ាឌ្រីដ នៅថ្ងៃអង្គារសប្តាហ៍ក្រោយន។ ខ្សែការពារ Sergio Ramos ប្រធានក្រុមនៃក្រុម Real បានឲ្យដឹងថា៖ «យើងបានដឹងពីអ្វីដែលរំពឹងទុក យើងធ្វើបានយ៉ាងល្អ និងបានបង្ហាញពីទម្រង់លេងដ៏រឹងមាំ។ វានៅសល់ការប្រកួតជើងទី២ទៀត ប៉ុន្តែ យើងនឹងផ្តោតអារម្មណ៍ ហើយយើងបានការពារយ៉ាងល្អ ដែលនោះគឺជារឿងដ៏សំខាន់»។

Bayern បានរកគ្រាប់បាល់នាំមុខមុន នាកីឡដ្ឋាន Allianz Arena តាមរយៈកីឡាករ Joshua Kimmich ប៉ុន្តែ ខ្សែការពារ Marcelo បានរកគ្រាប់បាល់តាមស្មើវិញនៅមុនពេលបញ្ចប់តង់ទី១។ ខ្សែប្រយុទ្ធ Thomas Mueller របស់ក្រុម Bayern បានឲ្យដឹងថា៖ «នៅពាក់កណ្តាលតង់ទី១ យើងបានលេងយ៉ាងល្អ ប៉ុន្តែ យើងខ្វះពីភាពមុតស្រួចឡើយ។ រាល់អ្វីៗទាំងអស់នៅតែអាចទៅរួច ប៉ុន្តែ យើងមិនបានធ្វើឲ្យមានប្រៀបនៅថ្ងៃនេះ»៕