លោក Jose Mourinho អ្នកចាត់ការទូទៅនៃក្រុម Manchester United បានច្រានចោលការលើកឡើងដែល ថាគាត់បានលក់កីឡាករអេហ្ស៊ីប Mohamed Salah នៅពេលដែលអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ ធ្លាប់ដឹកនាំក្រុមតោខៀវ Chelsea កន្លងមក។ បច្ចុប្បន្ន Salah ត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ឃើញថារូបគេជាបេក្ខភាពនាំមុខក្នុងការឈ្នះពានបាល់មាស Ballon d’Or នៅរដូវកាលនេះ ក្រោយពីការបង្ហាញពីសមត្ថភាព ដល់កំរិតកំពូលអោយក្រុម Liverpool បំបាក់ក្រុម Roma ក្នុងលទ្ធផល ៥-២ ក្នុងការប្រកួតនៅក្របខ័ណ្ឌ Champions League ។

មានការលើកឡើងជាសំនួរសួរដល់លោក Mourinho ថាហេតុអ្វីបានជា Salah ត្រូវបានអនុញ្ញាតឱ្យចាកចេញពី Chelsea នៅពេលលោកទទួលខុសត្រូវដឹកនាំក្រុម Chelsea? ឆ្លើយតបទៅវិញគ្រូបង្វឹករហស្សនាម Special one រូបនេះបានតបទៅវិញថាៈ មានការលើកឡើងថា ខ្ញុំជាអ្នកលក់ Salah ផ្ទុយទៅវិញខ្ញុំទេជាអ្នកទិញ Salah។ ខ្ញុំបានប្រាប់ Chelsea ឱ្យទិញ Salah ហើយវាគឺជាពេលដែលខ្ញុំទទួលខុសកំលុងពេល Salah បាន មកកាន់ Chelsea ហើយពេលនោះគាត់ នៅជាយុវជននិងមិននទាន់បានត្រៀមខ្លួនរួចស្រេចសម្រាប់ សង្គម និងវប្បធម៌គាត់បានបាត់បង់ឪកាស ហើយអ្វីគ្រប់យ៉ាងគឺមានការលំបាកសម្រាប់គាត់។

លោក Mourinho បានបន្ត ថា: យើងបានសំរេចចិត្តអោយក្រុមដទៃខ្ចីជើងគាត់ ហើយគាត់បានស្នើសុំថា ចង់លេងឱ្យបានច្រើននាទី យើងបានឱ្យគាត់ខ្ចីជើងទៅ Fiorentina ខណៈនៅ Fiorentina គាត់ចាប់ផ្តើមមានភាពចាស់ទុំ។

Salah បានចូលរួមជាមួយក្រុមតោខៀវ Chelsea កាលពីខែមករាឆ្នាំ ២០១៤ ពីក្លឹប Basel ។ មួយឆ្នាំកន្លះក្រោយ ពីបានមកដល់ក្លឹបតោខៀវ Chelsea Salah បានទៅលេងនៅក្លិប Fiorentina ក្នុងលក្ខណៈខ្ចីជើង។ បន្ទាប់មកគាត់ត្រូវផ្ទេរ Roma ដែលគាត់បានចុះកុងត្រាជាអចិន្រ្តៃយ៍នៅឆ្នាំ២០១៦ បន្ទាប់ពីលោក Mourinho ត្រូវបានក្រុម Chelsea បណ្តេញចេញ។

Salah ផ្ទេរពី Roma មកលេងនៅ Liverpool កាលពីដើមរដូវកាលក្នុងតម្លៃខ្លួន ៤២លានផោន ជាមួយការបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅរដូវកាលនេះរកបានគ្រាប់បាល់ ៤៣គ្រាប់គ្រប់ក្របខណ្ឌប្រកួត ខណៈការប្រកួតនៅក្របខណ្ឌ Premier League ខ្សែប្រយុទ្ធសញ្ជាតិអេហ្សីបរូបនេះរកបាន ៣១គ្រាប់ហើយ។
ប្រភព៖ sport-english