ពាន​រង្វាន់​ស្បែក​ជើង​មាស​សម្រាប់ World Cup សំដៅ​ដល់​កីឡាករ​ណា​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក។ គិត​មក​ទល់​នឹង​ពេល​នេះ​ព្រឹត្តិការណ៍ World Cup ធ្វើ​ឡើង​បាន​ចំនួន​២០​លើក​ហើយ​រាប់​តាំង​ពី​ឆ្នាំ​១៩៣០​មក ប៉ុន្តែ​ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​ម្ចាស់​​ស្បែកជើង​​មាស​ត្រឹម​១០ជំនាន់​ចុង​ក្រោយ​នៅ World Cup រាប់​តាំង​ពី​ឆ្នាំ​១៩៧៨​។ ​

សាក​ទាយ​ក្នុង​ចិត្ត​មើល៍ តើ​ប្រិយមិត្តអាច​រាប់​ឈ្មោះ​កីឡាករ​ទាំងនោះ​បាន​ប៉ុន្មាន​នាក់?

មក​ទល់​នឹង​ពេល​នេះ​ពុំ​ទាន់​មាន​កីឡាករ​ណា​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត​ក្នុង​ព្រឹត្តិការណ៍ World Cup ដូច​កីឡាករ Just Fontaine របស់​បារាំង កាល​ពី​ឆ្នាំ​១៩៥៨ ដោយ​រក​បាន​ ១៣ គ្រាប់។ ដោយ​ឡែក​ World Cup ១០ ជំនាន់​ចុងក្រោយ កីឡាករ​ស្បែក​ជើង​មាស​ភាគ​ច្រើន​រក​បាន​ត្រឹម​ ៦ គ្រាប់ លើក​លែង​តែ Ronaldo ប្រេស៊ីល រក​បាន​ ៨ គ្រាប់​ជា​ការ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​គិត​តាំង​ពី​ឆ្នាំ ១៩៧៨​មក។

តើ​ World Cup ២០១៨ នេះ​នៅ​រុស្ស៊ី នរណា​នឹង​ក្លាយ​ទៅ​ជា​ម្ចាស់​ស្បែកជើង​មាស? ហើយ​​នឹង​រក​បាន​ប៉ុន្មាន​គ្រាប់?

ខាង​ក្រោម​នេះ​គឺ​ជា​ម្ចាស់​ស្បែក​ជើង​មាស​១០​ជំនាន់​ចុងក្រោយ​នៅ​ World Cup៖ ​

១. ឆ្នាំ​២០១៤ James Rodriguez (កូឡុំប៊ី) ទាត់​បញ្ចូល​ទី​បាន ៦ គ្រាប់

Via: Sabay