ការប្រកួតនៅក្របខណ្ឌ SerieA សម្រាប់សប្តាហ៏ទី៣៥ រវាងក្រុម Napoli និង Fiorentina បានបញ្ចប់ទៅដោយលទ្ធផល Fiorentina ៣:0 Napoli ។ ក្រុម Napoli ជាក្រុមនាំមុខគេក្នុងប្រជែងតំណែងជើងឯកកំពូលអ៊ីតាលីលើកដំបូង ក្រោយខកខានចាប់តាំងពីឆ្នាំ១៩៩០ បានខកបំណងជាមួយបរាជ័យការប្រកួតនេះទល់នឹងក្រុមម្ចាស់ផ្ទះ Fiorentina ខណៈដែលកូនប្រុសរបស់គ្រូបង្វឹក At.Madrid កីឡាករ Giovanni Simeone ស៊ុតបញ្ចូលទី ៣គ្រាប់តែម្នាក់ឯង(Hat-trick)។

ក្រុមភ្ញៀវ Napoli លេងដោយមានគ្នាត្រឹម ១០នាក់នៅដើមតង់ទី១ ក្រោយខ្សែការពារឆ្នើម Kalidou Koulibaly ត្រូវបណ្ដេញចេញនៅនាទីទី៦ ក្រោយបង្កកំហុសទាត់កីឡាករឆ្នើម Giovanni។

សរុបការប្រកួត ៣៥ដងមកនេះក្រុមការពារតំណែងជើងឯក Juventus កំពុងមានឪកាសខ្ពស់គ្រងតំណែងជើងឯកជាថ្មីនៅរដូវកាលនេះជាមួយលទ្ធផលពិន្ទុ ៨៨ពិន្ទុឈរពីលើក្រុមNapoli ចំនួន ៤ពិន្ទុផងដែរ៕