វីរបុសក្រុមបិសាចក្រហម Man.United លោក Gary Neville បានបញ្ជាក់ថាគ្រូបង្វឹកលោក Mauricio Pochettino របស់ Tottenham ថាជាបុរសម្នាក់ដែលគាត់ចង់បានជាអ្នកស្នងតំណែងរបស់លោក Jose Mourinho នៅពេលដែលរជ្ជកាលរបស់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ បញ្ចប់នៅឯក្លិប Manchester United។

អតីតខ្សែការពារស្តាំរបស់ក្រុម Man United រូបនេះបានកោតសរសើរយ៉ាងពេញទំហឹងចំពោះលោក Pochettino ក្រោយឃើញអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះ ដឹកនាំក្រុមប្រកួតយកឈ្នះក្រុម Watford កាលពីយប់ថ្ងៃចន្ទ ដោយបានពណ៌នាពីការងារដែលលោកបានធ្វើជាមួយក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ថាជារឿងអស្ចារ្យ។

Neville បានប្រាប់ទូរទស្សន៍ Sky Sports ថា “Pochettino កំពុងធ្វើការងារដ៏អស្ចារ្យ។ គាត់បានដើរតួនាទី ដូចជាអ្នកចាត់ចែងលុយ និងជាអ្នកចាត់ការម្នាក់ដ៏ល្អ ហើយគាត់នឹងឈ្នះពានច្រើនដងនាពេលខាងមុខ“។ ក្រុម(Spurs)កំពុងមានមានភាពខ្លាំងជាងមុន និងទទួលបានលទ្ធផលច្រើនជាងរដូវកាលមុនហើយលោក Pochettino កំពុងត្រូវបាន ប្រធាន ក្លឹបលោក Daniel Levy ព្យាយាមធ្វើការរក្សាទុកអោយ នៅឆ្ងាយពីការដើរចេញពីក្លឹប និងបន្តដឹកនាំជាមួយ និងការងារដែលគាត់កំពុងធ្វើនាពេលបច្ចុប្បន្ននេះ។

អតីតខ្សែការពារអង់គ្លេស បច្ចុប្បន្នជាពិធីករ និងជាអ្នកវិភាគកីឡាករប្រចាំស្ថានីយ៏ទូរទស្សន៏រូបនេះបន្តថាៈ ប្រសិនជានៅពេលដែលលោក Jose Mourinho ចាកចេញពីក្រុម Manchester United គាត់(Pochettino) គឺជា បុរសម្នាក់ដែលខ្ញុំចង់គ្រប់គ្រងក្លឹបបាល់ទាត់របស់ខ្ញុំ។ គាត់សមនឹងទទួលវា។