ខ្សែបម្រើ Paris Saint-Germain កីឡាករ Kylian Mbappe បានអះអាងថាមិត្តរួមជាតិ N’Golo Kante បច្ចុប្បន្នកំពុងលេងអោយក្រុម Chelsea គួរតែត្រូវបានក្លឹបនាំយកមករួមក្រុមជាមួយរូបគេក្នុងនាមកីឡាករចំណូលថ្មីនៅរដូវក្តៅនេះ។

Kante បានចូលរួមជាមួយ Chelsea នៅរដូវក្តៅឆ្នាំ២០១៦ ពីក្លិប Leicester និងជាកីឡាករល្អបំផុតដែលបានជួយក្រុមតោខៀវឈ្នះ ក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។ Mbappe កីឡាករវ័យ ១៩ឆ្នាំរូបនេះជឿជាក់ថាខ្សែបម្រើប្រយុទ្ធទាំងអស់នឹងក្លាយជាកីឡាករដែលល្អឥតខ្ចោះសម្រាប់ក្រុម PSG ខណៈដែលពួកគេត្រៀមរៀបចំជាថ្មីម្តងទៀតសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយបន្ទាប់ពីជួយក្រុមលើកពាន French Cup និង Ligue១ នៅរដូវកាលនេះរួចមក។

ថ្លែងប្រាប់ beIN Sports អតីតកីឡាករក្រុម Monaco រូបនេះបានអោយដឹងថា: យោងទៅលើតម្រូវការកីឡាករដែលមានគុណភាពខ្ញុំយល់ឃើញថាគាត់(Kante)គឺជាបេក្ខភាពដែលសក្តិសមបំផុត និងពិតជាមានមោទនភាព និងសេចក្តីរីករាយដែលបានគាត់មកចូលរួមជាមួយក្រុមរបស់យើង។

ទម្រង់លេងដ៏ល្អរបស់ Kante នៅឯកីឡាដ្ឋាន Stamford Bridge បានទាក់ទាញអ្នកទស្សនារបស់ក្រុម PSG នៅទីក្រុងប៉ារីសប្រមើលមើលឃើញថាកីឡាករវ័យ ២៧ឆ្នាំរូបនេះជំនួសកីឡាករខ្សែបំរើជើងចាស់ Thiago Motta និង Lassana Diarra បាន។ ប្រសិនក្រុមតោខៀវ Chelsea ខកខានក្នុងការចូលលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយអាចនាំឱ្យមានកីឡាករសំខាន់ៗជាច្រើនដែលត្រូវចាកចេញ។ បច្ចុប្បន្នក្រុមរបស់លោក Antonio Conte កំពុងតែឈរនៅលើកំពូលតារាងលំដាប់ទី៥ តាមពីក្រោយក្រុម Tottenham ចំនួន ៥ពិន្ទុខណៈនៅសល់ ៣ប្រកួតទៀតប៉ុណ្ណោះ ត្រូវបិទរដូវកាល ក្របខណ្ឌ Premier League ។