លោក Graeme Murty ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្លឹប Rangers បន្ទាប់ពីបរាជ័យចាញ់ក្រុមម្ចាស់ជើងឯកស្កុតឡេន Celtic ដោយលទ្ធផល ៥-0 កាលពីថ្ងៃអាទិត្យ។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Glasgow ប្រទេសស្កុតឡេនដ៏ បាននិយាយថា លោក Murty គាត់នឹងចំណាយពេលខ្លះដើម្បីពិចាណាជម្រើសរបស់គាត់ រួមទាំងការដាក់បញ្ចូលទាំងការត្រឡប់ទៅតួនាទីរបស់គាត់នៅសាលា Rangers។ ពេលនេះគាត់បានធូរស្បើយពីការងាររួចទៅហើយ។

កាលពីខែធ្នូ ឆ្នាំមុន លោក Murty គ្រូបង្វឹកវ័យ ៤៣ឆ្នាំរូបនេះត្រូវបានក្រុមផ្តល់ការងារឱ្យចូលដឹកនាំកំលុងពេលបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីក្រុមបានបណ្តេញចេញអតីតគ្រូបង្វឹកលោក Pedro Caixinha ។

ការប្រកួតបន្ទាប់ទៀតរបស់ Rangers ត្រូវទៅសួរសុខទុក្ខម្ចាស់ផ្ទះ Kilmarnock ហើយក្លឹបបាននិយាយថាជំនួយការគ្រូបង្វឹក Jimmy Nicholl និង Jonatan Johansson នឹងបន្តគ្រប់គ្រងក្រុមសម្រាប់ការប្រកួតដែលនៅសល់នៃរដូវកាលនេះ បន្ទាប់ពីក្រុម Celtic បានលើកពានរួចទៅហើយ កាលពីសប្តាហ៏មុនក្រោយជ័យជំនះដ៏លើសលប់លើក្រុម Ranger រួចមក ខណៈដែលក្រុមបានគ្រងតំណែងជើងឯកនេះ ៧ឆ្នាំជាប់គ្នាមកហើយគិតចាប់តាំងពីឆ្នាំ ២០១១មក។

ប្រភព៖ bbc