Liverpool និង Real Madrid ត្រូវប្រឈមមុខដាក់គ្នាសម្រាប់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០១៨ ដែលការប្រកួតនឹងធ្វើឡើងថ្ងៃទី២៧ ខែឧសភាលើទឹកដីនៃប្រទេសអ៊ុយក្រែន។
នេះជាការប៉ះគ្នាលើកទី៦របស់ក្រុមខ្លាំងទាំងពីរ បើលើកំណត់ត្រាប៉ះគ្នាមុនៗ (Head to head) Liverpool មានតែមជាង Real បន្តិច។ ជំនួបពានទ្វីបអឺរ៉ុបលើកដំបូងបំផុតគឺក្នុងឆ្នាំ ១៩៨១ ជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ European Cup ឬ Champions League ហើយកាលណោះ Alan Kennedy បានស៊ុតឲ្យហង្សក្រហមឈ្នះ ១-០ លើកពានលើកទី៣។
លុះរដូវកាល២០០៨/២០០៩ ពួកគេប៉ះគ្នានៅវគ្គ១៦ក្រុមចុងក្រោយ Champions League ហើយជើងទី១ Liverpool បានយកឈ្នះ ១-០ នៅកីឡដ្ឋាន Santiago Bernabeu និងបន្តបំបាក់ Real Madrid ៤-០ នៅ Anfield។
ចុងក្រោយបំផុតនៅរដូវកាល ២០១៤/១៥ Real Madrid សងសឹកបានវិញដោយបំបាក់ Liverpool ៣-០ ក្រៅដី និង ១-០ នៅទឹកដីរបស់ខ្លួន។ សរុបមកប៉ះគ្នា ៥លើក Real ឈ្នះ ២ Liverpool ឈ្នះ៣ដង។ ចាំមើលការប្រកួតលើកទី៦ នៅចុងខែឧសភាខាងមុខនេះតើក្រុមណាជាអ្នកឈ្នះ?
Via: Sabay
ក្លឹបហង្សក្រហម Liverpool នាំមុខ Real Madrid លើ Head to Head ពានទ្វីបអឺរ៉ុប
អត្ថបទទាក់ទង