(ភ្នំពេញ)៖ អ្នកប្រដាល់កែងពិឃាតដែលកំពុងល្បីល្បាញក្នុងទឹកដីប្រទេសថៃ ធឿន ធារ៉ា កីឡាករជើង ឯកថ្នាក់ជាតិឆ្នាំ២០១៧ មិនត្រឹមតែជោគជ័យក្នុងការប្រកួតនៅទឹកដីប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែការ មកប្រកួតអន្តរជាតិនៅស្រុកកំណើតក៏មិនដែលចាញ់នោះដែរ ដោយកីឡាករមានដើមកំណើតខេត្តព្រៃវែង ប្រកួត៥ដង ឈ្នះទាំងអស់តែម្តង។

ខាងក្រោមនេះជាស្ថិតិដែល ធឿន ធារ៉ា មកប្រកួតនៅកម្ពុជា៖
ធឿន ធារ៉ា VS អារុណដេត (ថៃ) ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ (ឈ្នះ) (Seatv)
ធឿន ធារ៉ា VS វាន់ឆ័យឡេក (ថៃ) ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ (ឈ្នះទឹក២) (Seatv)
ធឿន ធារ៉ា VS រ៉ាសីសឹង្ហ (ថៃ) ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ (ឈ្នះទឹក២) (Bayon)
ធឿន ធារ៉ា VS Julien (បារាំង) ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ (ឈ្នះ) (ម៉ារ៉ាតុង CNC)
ធឿន ធារ៉ា VS ស៊ីងដាំ (ថៃ) ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ (ឈ្នះទឹក២) (ម៉ារ៉ាតុង CNC)។

នេះជាស្ថិតិកីឡាករគុនខ្មែរ ធឿន ធារ៉ា ដែលបានប្រកួតអន្តរជាតិនៅកម្ពុជាមិនទាន់ចាញ់ ដោយមិនរាប់ការប្រកួតរបស់គេនៅក្រៅប្រទេស ឬតាមបណ្តាខេត្តនោះទេ ហើយយើងរង់ចាំមើលតើកីឡាករ ធឿន ធារ៉ា អាចបន្តរក្សាការឈ្នះបានយូរប៉ុណ្ណា ខណៈកន្លងមកមានកីឡាករ ឡុង សំណាង បានរក្សាការឈ្នះប្រកួតអន្តរជាតិរហូតដល់ជាង៣០ដង ប៉ុន្តែត្រូវបានបញ្ចប់ដោយកីឡាករថៃឈ្មោះថា ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ៕