ក្រុងរ៉ូម: ក្រោមជំនួយដ៏ធំពីការបង្ហាញពីទម្រង់លេងប្រកបដោយផ្លែផ្ការបស់ Mohamed Salah និងក្រោមការដឹកនាំប្រកបដោយបច្ចេកទេសរបស់លោក Jurgen Klopp ក្រុម Liverpool ត្រៀមរួចរាល់ក្នុងការចាប់ផ្តើមយុគសម័យកមាស របស់ខ្លួន ក្រោយពីបំពេញការវិលទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេ។
សម្រាប់រយៈពេលជាលើកទី ១ ក្នុងរយៈពេល ១១ ឆ្នាំ ក្រុម Liverpool បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបមួយនេះ ខណៈដែលការរងបរាជ័យក្នុងលទ្ធផល ៤-២ នៅពេលប្រកួតជាមួយនឹងក្រុម Roma ក្នុងការប្រកួតជើងទី ២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានជួយឲ្យពួកគេឈ្នះទាំង ២ ជើងក្នុងលទ្ធផល ៧-៦។
Rome បានក្លាយជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការវិលត្រឡប់របស់ Liverpool ទៅកាន់ភាពខ្លាំងវិញ ក្រោយពីទីក្រុងនេះបានក្លាយជាម្ចាស់ផ្ទះសម្រាប់ការឈ្នះពានក្របខ័ណ្ឌអឺរ៉ុបរបស់ក្រុមហង្សក្រហមនៅឆ្នាំ ១៩៧៧ និងឆ្នាំ ១៩៨៤។
ប្រសិនបើក្រុម Liverpool ផ្តួលក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Kiev ប្រទេសអ៊ុយក្រែន នាថ្ងៃទី ២៦ ខែឧសភា ពួកគេនឹងអបអរការឈ្នះពានជាលើកទី ១ របស់ពួកគេ ក្រោមការដឹកនាំរយៈពេល ៣ ឆ្នាំរបស់លោក Klopp។
សម្រាប់លោក Klopp ការលើកពាន Champions League ក្នុងដៃរបស់លោក នឹងក្លាយជាភ័ស្តុតាងដ៏ច្បាស់ថា បដិវត្ដន៍របស់លោកក្នុងក្រុមហង្សក្រហម មានទាំងញើសឈាម និងទឹកភ្នែក។
វានឹងក្លាយជាសមិទ្ធផលមួយសម្រាប់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យ ៥០ ឆ្នាំរូបនេះ ក្នុងការរីករាយពេលវេលាប្រកបដោយភាពជោគជ័យមួយក្នុងវ័យដូចនឹងអតីតគ្រូបង្វឹករបស់ Liverpool។
លោក Bill Shankly ក៏បានស្ថិតក្នុងវ័យ ៥០ ឆ្នាំផងដែរ នៅពេលដែលអ្នកចាត់ការទូទៅដ៏ពិតប្រាកដដំបូងគេក្នុងប្រវត្តិសាស្ត្រក្លិប Liverpool រូបនេះ បានបង្កើតឲ្យមានជោគជ័យក្នុងក្លិបរបស់ខ្លួន៕
By: postkhmer