កាលពីខែមុនខ្សែប្រយុទ្ធឆ្នើមក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បានរកគ្រាប់បាល់នាំមុខលើក្រុម Juventus ដោយការទាត់បាល់បកចេកត្រលប់ក្រោយបញ្ចូលទីយ៉ាងស្អាត ធ្វើអោយកក្រើកពេញពិភពបាល់ទាត់កំលុងការប្រកួតជម្រុះជើងទី១ ក្របខណ្ឌ Champion League វគ្គ៨ ក្រុមចុងក្រោយនៅទីក្រុង Turin ទឹកដីអ៊ីតាលី។
ប៉ុន្តែកាលពីពេលថ្មីៗនេះកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្រុមអ្នកមានបុណ្យ Barcelona និងជាក្រុមទើបតែបានធ្វើពិធីអបអរសាទរការគ្រងតំណែង La liga រដូវកាលថ្មីនេះ បានបញ្ចេញសមត្ថភាពរំលឹកអ្នកគាំទ្រថាគាត់ក៏អាចមានសមត្ថភាពរកគ្រាប់បាល់បកចេកបានយ៉ាងល្អដូចគ្នានេះដែរ។
នៅក្នុងវីដេអូបង្ហាញពីការហ្វឹកហាត់នៅទីលាននាទីក្រុងបាសេឡូណា ក្រុមជើងឯកអេស្បាញបានចែករំលែកវីដេអូនៅលើបណ្តាញសង្គម បានបង្ហាញពីសមត្ថភាពទាត់បាល់បកក្រោយរបស់កំពូលខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន(ទាត់បកចេក រឺ អ្នកនិយមកីឡាបាល់ទាត់ហៅថាស៊ីហ្សូ) និងមានន័យជាភាសាអង់គ្លេសថា Crazy Bicycle Kick រឺ Overhead Kick ចេញពីជើងតារាឆ្នើមវ័យ ៣០ឆ្នាំ ចូលទៅក្នុងហ្គូនបញ្ចូលទីបានយ៉ាងល្អ ខណៈអ្នកចាំទីបានត្រឹមឈរមើល។
ចង់ដឹងការស៊ុតបញ្ចូលទីនេះយ៉ាងណាសូមទស្សនាវីដេអូដូចខាងក្រោមៈ
ខ្សែប្រយុទ្ធឆ្នើម Lionel Messi បង្ហាញក្បាច់ទាត់បាល់បកចេកបញ្ចូលទីនៅទីលានហ្វឹកហាត់(វិដេអូរ)
អត្ថបទទាក់ទង