ក្រោយបានតែងតាំង និងចូលកាន់តំណែងជាគ្រូបង្វឹកក្រុម Ranger វីរបុរសក្រុមហង្សក្រហម Liverpool កីឡាករ Steven Gerard មានវ័យ ៣៧ឆ្នាំរូបនេះ បានច្រានចោលការអះអាងថាការតែងតាំងរបស់គាត់នៅលើកិច្ចសន្យារយៈពេលបួនឆ្នាំ គឺជាការប្រឈមហានិភ័យហើយខ្លួនបានស្វាគមន៍ចំពោះសម្ពាធដ៏ខ្លាំងក្លាដែលនឹងត្រូវជួប ចំពោះការគ្រប់គ្រងក្លឹបយក្សនៅក្របខណ្ឌកំពូលស្កុតឡេនដ៏មួយនេះ។

អតីតប្រធានក្រុម Liverpool រូបនេះបានសម្តែងអារម្មណ៏ភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ បន្ទាប់ពីក្លឹបផ្តល់ឱកាសអោយកាន់តួនាទីជាអ្នកចាត់ការទូទៅ និងបាននិយាយទៅកាន់ប្រិយមិត្តគាំទ្រ Rangers យ៉ាងច្បាស់លាស់មុននិងសំរេចចិត្ត ត្រូវចាកចេញពីតំណែងជាគ្រូបង្វឹកអាយុក្រោម ១៨ឆ្នាំរបស់ Liverpool នៅកីឡាដ្ឋាន Anfield ដើម្បីមកដឹកនាំក្រុមនេះ។

Gerrard បានបញ្ជាក់ថាលោក Gary McAllister គឺជាជំនួយការផ្ទាល់របស់ខ្លួនបាននិយាយថា: ខ្ញុំមានទំនុកចិត្តលើខ្លួនឯងក្នុងសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំបានថ្លឹងការលេងល្បែងនិងហានិភ័យហើយខ្ញុំយល់ថាអ្នកដទៃគិតថាវាគឺដោយសារតែវាគឺជាការងារដំបូងរបស់ខ្ញុំក្នុងការគ្រប់គ្រងក្លឹបធំ ប៉ុន្តែខ្ញុំនិងខិតខំប្រឹងប្រែង និងផ្តល់ឱ្យអ្នកគាំទ្រនិងក្រុមនៅជំនឿចិត្ត និង បទពិសោធន៏ដែលខ្ញុំមានកន្លងមក។

ក្រុម Ranger បានបាត់បង់ឪកាសលើកពានកំពូលស្កុតឡេន៏ក្រោយរងបរាជ័យចាញ់ក្រុមប្រជែងលីកដ៏សំខាន់ គឺ Celtic ក្នុងលទ្ធផល ៥:0 កាលពីសប្តាហ៏មុន និងបានបញ្ចប់តួនាទីគ្រូបង្វឹក Murty ហើយបើកផ្លូវអោយ Garrard មកកាន់តួនាទីនាពេលបច្ចុប្បន្ននេះ។

ប្រភព៖ eveningexpress