Cardiff ឡើងមក Premier League វិញហើយ ក្រោយស្មើគ្នា ០-០ ជាមួយ Reading កាលពីចុងសប្ដាហ៍ក្នុងការប្រកួតក្របខ័ណ្ឌលំដាប់ទីពីររបស់អង់គ្លេស។
ក្រុមមានមូលដ្ឋាននៅប្រទេសវែលធ្លាក់ចេញពីក្របខ័ណ្ឌកំពូលអង់គ្លេសកាលពី៤ឆ្នាំមុន។ ក្លឹបដែលមានមហាសេដ្ឋីជាជនជាតិម៉ាឡេស៊ីនឹងទទួលបានប្រាក់រង្វាន់ប្រមាណ១៧០លានផោន ហើយតាមរយៈចំណូលនេះអ្នកចាត់ការ Neil Warnock គ្រោងចំណាយលុយទិញកីឡាករថ្មី៥ ឬ៦នាក់បន្ថែមទៀត។
ក្រុមដែលកក់កៅអីទៅ Premier League ដំបូងគឺ Wolverhampton បន្ទាប់មកគឺ Cardiff នេះឯងដូច្នេះនៅមានកៅអីទំនេរមួយទៀតសម្រាប់ក្រុមដែលនៅសល់។ នៅលីគកំពូលវិញ Stoke City បានធ្លាក់ទៅ Championship ជាស្ថាពរស្របពេល West Brom, Swansea និង Southampton កំពុងប្រទាញប្រទង់គ្នារក្សាជីវិតបន្ត៕
Via :news.sabay