ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយនេះឈានដល់សប្ដាហ៍ទី 3 ហើយ ហើយពេលនេះក្រុមហ៊ុន Ganzberg Beer បានរកឃើញមួយក្រុមទៀតហើយដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយនោះគឺក្រុម Siem Reap FC ក្រោយពីយកឈ្នះក្រុម Old Stadium 1999 FT ដោយលទ្ធផល 10-2។
ការប្រកួតនៅក្នុងសប្ដាហ៍នេះក្រុម Siem Reap FC បានបង្ហាញទំរង់លេងល្អមែនទែន ជាពិសេសគឺកីឡាករបរទេសរបស់ក្រុម Siem Reap FC នេះតែម្ដង។ កីឡាកររបស់ក្រុម Siem Reap FC គឺលេងដោយបច្ចេកទេសនិងគ្មានការភិតភ័យ។ ក្រុម Siem Reap FC គឺលេងជាក្រុមសហការណ៍គ្នាបានល្អ ទាំងការប៉ះបាល់ បណ្ដើរបាល់ និងបញ្ចប់ទី។
ចំណែកឯក្រុម Old Stadium 1999 FT វិញចូលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះគឺការលេងរបស់ក្រុមមួយនេះគឺហាក់ដូចជាមិនសូវយល់ចិត្តគ្នាសោះ ការគ្រប់គ្រងបាល់របស់ក្រុមមួយនេះភាគច្រើនគឺខូចនៅមុខទីរបស់ខ្លួននិងគូរប្រកួត។ ចំនុចខ្វះខាតដែលនាំអោយក្រុម Old Stadium 1999 FT នេះរបូតគ្រាប់បាល់ច្រើនគឺការលេងមិនសូវមានការសហការណ៍គ្នាល្អ។ បញ្ចប់ការប្រកួតក្រុម Siem Reap FC យកឈ្នះក្រុម Old Stadium 1999 FT ដោយលទ្ធផល 10-2។
លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។
Siem Reap FC ត្រលប់ទៅផ្ទះវិញដោយស្នាមញញឹម បន្ទាប់ពីទម្លាក់ក្រុម Old Stadium 1999 FT ដោយលទ្ធផល 10-2
អត្ថបទទាក់ទង