ខ្សែប្រយុទ្ធស្លាប Gareth Bale ស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងជំនួបក្រុម Real Madrid បានផ្តួលក្រុមភ្ញៀវ Celta Vigo ដើម្បីបង្កើនជំនឿចិត្ត ក្នុងការត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុមហង្សក្រហម Liverpool នៅថ្ងៃសៅរ៏ ទី២៦ ឧសភា ២០១៨ខាងមុខនេះនៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន។
អនាគតរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិវែល Bale ហាក់ស្ថិតនៅក្នុងភាពស្រពេចស្រពិលសង្ស័យកាលពីប៉ុន្មានខែដើម ឆ្នាំ២០១៨នេះ ប៉ុន្តែការស៊ុតបញ្ចូលទី ៤គ្រាប់ចុងក្រោយ នៅក្នុងការបង្ហាញខ្លួនប៉ុន្មានប្រកួតចុងក្រោយដូចជាការរកគ្រាប់បាល់តាមស្មើក្រុម Barcelona នៅជំនួប El Classico កាលពីចុងសប្តាហ៍មុន មានន័យថាគាត់អាចនឹងបង្ហាញខ្លួនអោយក្រុមអធិរាជស Real Madrid ទល់និងក្រុម Liverpool នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី២៦ ឧសភា ២០១៨បាន។
ខ្សែប្រយុទ្ធ Cristiano Ronaldo បានរងរបួសជាថ្មីម្តងទៀតទោះបីជាគាត់ត្រូវបានគេរំពឹងថានឹងជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយប្រធានក្រុម Sergio Ramos ត្រូវបានសម្រាក។ ខ្សែការពារ Dani Carvajal មិនបានបង្ហាញខ្លួនសម្រាប់ការប្រកួតនេះទេ និងបានជំនួសដោយ កីឡាករ Hakimi វ័យ ១៩ឆ្នាំ បានបង្ហាញទម្រង់លេង ស៊ុតបញ្ចូលទីដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ ខ្សែប្រយុទ្ធ Karim Benzema ក៏មានន័យថារូបគេអាចនឹងត្រូវក្រុមរៀបចំដាក់អោយចូលលេងជំនួស Carvajal នៅក្នុងករណីចាំបាច់។
ក្រុមអធិរាជស Real Madrid នៅមានឪកាសឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តការណ៏ប្រកួតបិទរដូវកាលចុងក្រោយនៅសប្តាហ៏ក្រោយប្រសិនជាក្រុមមានចំណាត់ថ្នាក់លេខ២ បច្ចុប្បន្នគឺ At.Madrid រងបរាជ័យចាញ់ការប្រកួត ហើយ Real Madrid ទទួលជ័យជំនះខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Real Madrid មាន ៥០គ្រាប់ច្រើនជាង At.Madrid ដែលមានគ្រាប់បាល់បញ្ចូលទីត្រឹមតែ ៣៦គ្រាប់សម្រាប់សប្តាហ៏ទី៣៧ នេះ។
ខ្សែប្រយុទ្ធស្លាប Gareth Bale រកបាន ២គ្រាប់ជួយអោយ Real Madrid លត់ Celta Vigo ៦:0 ដើម្បីបន្តក្តីសង្ឃឹមដណ្តើមចំណាត់ថ្នាក់លេខ២
អត្ថបទទាក់ទង