ក្តីសុបិន្តរបស់ក្រុម Barcelona ក្នុងការបន្តកំនត់ត្រាមិនដែលចាញ់នៅក្របខណ្ឌ La Liga សម្រាប់រដូវកាល(២០១៧-២០១៨) បានបញ្ចប់នៅក្នុងការប្រកួតសប្តាហ៏ទី៣៧ របស់ពួកគេខណៈក្រុមបានរងបរាជ័យចាញ់ ក្រុមម្ចាស់ផ្ទះ Levante នៅក្នុងការប្រកួតដ៏គួរឱ្យកត់សម្គាល់មួយជាមួយលទ្ធផល ៥:៤ ។

ក្រុម Levante បាននាំមុខក្រុមម្ចាស់ជើងឯក Barcelona ក្នុងលទ្ធផល ៥-១ ដោយកីឡាករ Emmanuel Boateng ស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់អែង និង Enis Bardhi បាន ២គ្រាប់ម្នាក់ឯងផងដែរ។

ខ្សែបម្រើ Philippe Coutinho របស់ក្លឹប Barcelona បានវាយបករកគ្រាប់បាល់បញ្ចូលទី ៣គ្រាប់របស់សម្រាប់ក្រុមជាលើកដំបូងខណៈមិត្តរួមក្រុមកីឡាករ Luis Suarez បានរកគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី៧១ ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏នេះបាន ខណៈក្រុមរបស់លោក Ernesto Valverde មិនអាចមានឪកាសវាយបកតាមស្មើក្រុមមានចំណាត់ថ្នាក់លេខ១៥ គឺ Levante បាននោះទេ ខណៈដែលក្រុមបានទទួល ជ័យជំនះ ៥ប្រកួតជាប់គ្នាចុងក្រោយនេះនៅក្របខណ្ឌ La Liga។