វីរបុរសខ្សែប្រយុទ្ធប្រវត្តិសាស្ត្រប្រេស៊ីល Ronaldo បានបង្ហាញវត្តមានក្នុងពិធីប្រគល់ពានរង្វាន់ Ligue1 (Player of the year award)។ Neymar បានឈ្នះពានរង្វាន់អ្នកលេងប្រចាំឆ្នាំនៅលីកកំពូលបារាំង Ligue 1 ដោយបានវ៉ាដាច់មិត្តរួមក្រុម Edinson Cavani និង Kylian Mbappe ដើម្បីឈ្នះបើទោះបីជារូបគេបានបង្ហាញខ្លួនចូលលេងបានតិចជាងពួកគេនៅក្នុងរដូវកាលនេះយ៉ាងណាក៏ដោយចុះ។ អតីតយុវជនក្រុម Santos រូបនេះចូលលេងអោយក្រុម PSG បានតែ ២០ប្រកួតប៉ុណ្ណោះនៅរដូវកាល(២០១៧-២០១៨) ជាមួយការរកគ្រាប់បាល់បញ្ចូលទី ១៩គ្រាប់គិតចាប់តាំងពីរូបគេបានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ។
Neymar បានសម្រេចចិត្តផ្ទេរមកលេងអោយក្រុម Paris Saint-Germain ជាមួយនឹងការរំពឹងទុកដ៏ធំធេង របស់គាត់ក្នុងការឈ្នះពានធំៗ ប៉ុន្តែការពិតគាត់បានជួយឱ្យក្លិបយក្សរបស់បារាំងលើកពាន Ligue ១មួយប៉ុណ្ណោះ ក្នុងរដូវកាលដំបូងរបស់គាត់។
Neymar តារាឆ្នើមកំនត់ត្រាថ្លៃបំផុតក្នុងពិភពលោកមានវ័យ ២៦ឆ្នាំរូបនេះបាននិយាយក្នុងសន្និសិទថាៈ ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមទាំងអស់ និងមានកិត្តិយស-ក្តីសប្បាយរីករាយជាមួយនឹងរដូវកាលរបស់យើង។ ខ្ញុំមិនអាចឈ្នះពានរង្វាន់នេះដោយគ្មានមិត្តរួមក្រុមទាំងអស់គ្នាបានឡើយ។
ក្រោយរងរបួសបាក់ជើង Neymar បានសម្រេចចិត្តទៅ ធ្វើការវះកាត់នៅប្រទេសប្រេស៊ីលនៅក្នុងខែមីនា ហើយបានបន្តការហ្វឹកហាត់កាយវប្បកម្ម ដើម្បីអោយសុខភាព និងរបួសបានធូរស្បើយមុនការរំពឺងទុក គោលបំណងដើម្បីជាសះស្បើយទាន់ពេល ត្រៀមខ្លួនសម្រាប់ការប្រកួត World Cup ដែលនឹងចាប់ផ្តើមនៅខែក្រោយនៅប្រទេសរុស្ស៊ី។
ខ្សែរប្រយុទ្ធ Neymar ឈ្នះពាន Ligue1 Player of the year award រដូវកាល(២០១៧-២០១៨)
អត្ថបទទាក់ទង