អនាគតរបស់ខ្សែប្រយុទ្ធ Alvaro Morata ហាក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea ត្រូវបានក្លឹបធំនៅតំបន់អឺរ៉ុបមានចំណាប់អារម្មណ៏ចង់បានរូបគេមករួមក្រុម យោងតាមការចុះផ្សាយរបស់ Bild បានអោយដឹងកាលពីកាលពីថ្ងៃពុធថាៈ ក្រុម Borussia Dortmund ស្ថិតក្នុងចំណោមក្លឹបដែលកំពុងតាមប្រម៉ាញ់កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះដើម្បីមករួមក្រុមនៅរដូវក្តៅខាងមុខនេះ។
ក្លឹប Dortmund ចង់បានកីឡាករ ៥នាក់នៅរដូវក្តៅនេះពោលគឺកីឡាករខ្សែការពារ ៣នាក់ខ្សែបម្រើម្នាក់ និងខ្សែប្រយុទ្ធលំដាប់កំពូល ១រូប។ កីឡាករ Morata វ័យ ២៥ឆ្នាំមានកិច្ចសន្យាមួយនៅ Chelsea រហូតដល់ឆ្នាំ២០២២ ជាបេក្ខភាពកីឡាករសក្តិសមនឹងទម្រង់លេងដែលពួកគេកំពុងស្វែងរក។
Dortmund អាចនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីចំណាយប្រាក់ ៨០លានអ៊ឺរ៉ូដើម្បី បើកកិច្ចចរចាជាមួយក្រុមតោខៀវ Chelsea ស្របពេលដែលក្រុមទាំងពីរ មានទំនាក់ទំនងល្អនឹងគ្នា ខណៈដែល Chelsea បានព្រមអោយ Michy Batshuayi ទៅលេងនៅក្រុម Dormund ក្នុងលក្ខ័ណ្ឌខ្ចីជើងកាលពីដើមឆ្នាំ២០១៨ ។ Batshuayi ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកស៊ុតបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយការស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ១០ប្រកួត ប៉ុន្តែរូបគេបានរងរបួសមុនបញ្ចប់រដូវកាល Bundesliga(២០១៧-២០១៨)នេះ។
ក្រុម Dortmund ត្រូវខិតប្រឹងប្រែងបញ្ចុះបញ្ចូល Morata ព្រោះក្នុងចំនោមនោះក្រុម មានការប្រកួតប្រជែងពី សំណាក់ក្រុម Juventus ខណៈដែលម្ចាស់ជើងឯក SerieA មានជំនឿថាទាំងខ្សែប្រយុទ្ធ Higuaín និងខ្សែបម្រើ Mandzukic អាចនឹងចាកចេញក្រុមមានមូលដ្ឋាននៅទីក្រុង Turin នារដូវក្តៅនេះ ស្របពេលក្រុមកំពុងសម្លឹងឃើញការនាំយកអតីតខ្សែប្រយុទ្ធ Morata អាចនិងវិលមករួមក្រុមវិញ ក្រោយពេលរូបគេធ្លាប់ចំណាយពេល ២ឆ្នាំលេងនៅក្រុម Juventus កន្លងមក។
ក្លឹប Borussia Dormund ចង់បានខ្សែប្រយុទ្ធ Alvaro Morata មករួមក្រុម(វិដេអូ)
អត្ថបទទាក់ទង