(ភ្នំពេញ)៖ ការប្រកួតការពារខ្សែក្រវាត់ និងដណ្តើមខ្សែក្រវាត់រវាងកីឡាករកម្ពុជា ម៉ឺន ដា របស់កម្ពុជាបានយកឈ្នះកីឡាករថៃ Mangkornkeaw Sor.Taweekaan ដោយពិន្ទុក្នុងកម្មវិធីប្រដាល់ The Global Fight នារាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅសង្វៀន Max muay thai ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។

សម្រាប់ការប្រកួតកន្លងមក ម៉ឺន ដា មានប្រវត្តិប្រកួតឈ្នះ ១៧ដង ស្មើ២ដង និងចាញ់១២ដង។

សូមបញ្ជាក់ផងដែរថា នេះជាប្រកួតការពារខ្សែក្រវាត់លើកដំបូង សម្រាប់កីឡាករកម្ពុជា ម៉ឺន ដា ពីសំណាក់កីឡាករថៃ ដែលធ្វើការប្រកួតនៅប្រទេសថៃ៕

Via: khmertalking