អតីតវីរបុសរបស់ បិសាចក្រហម Man United , Ryan Giggs ជឿជាក់ថា ស្ដេចស Real Madrid អាចនឹងឈ្នះ Liverpool ដើម្បីគ្រងជើងឯក Champions League ៣ រដូវកាលជាប់នាសប្ដាហ៍ក្រោយថ្ងៃទី ២៦ ខែ ឧសភា។
Real ឡើងវគ្គផ្ដាច់ព្រ័ត្រដោយ ឈ្នះក្រុម PSG, Juventus និង Bayern Munich នៅវគ្គ Knockout ខណៈដែល Liverpool ឈ្នះ Porto, Manchester City, និង Roma។

NANNING, CHINA – MARCH 25: Head coach Ryan Giggs of Wales attends a press conference before the 2018 China Cup International Football Championship final match between Wales and Uruguay at Guangxi Sports Center on March 25, 2018 in Nanning, Guangxi Province of China. (Photo by VCG/VCG via Getty Images)
Ryan Giggs កាលដឹកនាំ វេលលេង China Cup (Photo by VCG/VCG via Getty Images)
អ្នកចាត់ការជម្រើសជាតិ វេលរំពឹងថា ខ្សែបម្រើសជម្រើសជាតិខ្លួន Gareth Bale អាចលើកពាន Champions League លើកទី៤ សប្ដាហ៍ក្រោយ។
អតីតខ្សែជម្រើសជាតិវេលរូបនេះថ្លែង «ខ្ញុំមិនគួរនិយាយចេញទេ តែ ខ្ញុំសង្ឃឹមថា Bale នឹងឈ្នះពាននេះ។ មិនចម្លែកទេដែល Bale ឈ្នះលើកទី៤ និង បំភ្លេចក្ដីសង្ឃឹមរបស់ Liverpool។ »
Giggs បន្តថា វាជាការប្រកួតដ៏អស្ចារ្យដែលក្លិបទាំងសុទ្ធតែមានប្រវត្តិល្អនៅ Champions League៕
Via :sportrefresh