កីឡាករដ៏ឆ្នើមពីរនាក់របស់អេស្ប៉ាញ បាននិយាយថា លាហើយទៅកាន់ក្លិបពីកុមារភាពរបស់គេ កាលពីថ្ងៃអាទិត្យ ខណៈដែល Andres Iniesta បានចាកចេញពីក្លិប Barcelona ហើយខ្សែប្រយុទ្ធ Fernando Torres បានលើកដៃលាទៅកាន់ក្លិប Aletico Madrid។ Torres បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅថ្ងៃនៃការបង្ហាញខ្លួនជាលើកចុងក្រោយរបស់គេសម្រាប់ Atletico បើទោះបីការទទួលបានកាតក្រហមរបស់ Lucas Hernandez បានជួយឲ្យក្រុម Eibar ដណ្តើមបានលទ្ធផលស្មើ ២-២ នៅថ្ងៃប្រកួតនៃក្របខ័ណ្ឌ La Liga នារដូវកាលនេះក៏ដោយ។

ស្របពេលជាមួយគ្នានេះ ការចំណាយពេល ២២ឆ្នាំរបស់ Iniesta ជាមួយនឹងក្លិប Barcelona បានបញ្ចប់ជាមួយនឹងការដណ្តើមបានជ័យជម្នះមួយនៅថ្ងៃចុងក្រោយ ខណៈដែលខ្សែបម្រើដ៏មានឥទ្ធិពល Philippe Coutinho បានរកគ្រាប់បាល់កាត់សេចក្តីក្នុងពេលក្រុម Barcelona ដណ្តើមបានជ័យជម្នះ ១-០ លើក្រុម Real Sociedad។ ជាមួយនឹងដំណក់ទឹកភ្នែកក្នុងភ្នែករបស់គេ Iniesta បានដើរចេញពីទីលានប្រកួតក្រោមការទះដៃលើកទឹកចិត្តយ៉ាងខ្លាំងពីកីឡដ្ឋាន Camp Nou នៅតង់ទី២ ក្រោយពីបានដោះបូប្រធានក្រុមចេញពីដៃរបស់គេ ដើម្បីប្រគល់ទៅឲ្យតារាឆ្នើម Lionel Messi។

Iniesta បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា៖ «វាជាថ្ងៃដ៏លំបាកមួយ។ ប៉ុន្តែ វាបានក្លាយជារយៈពេល២២ឆ្នាំដ៏អស្ចារ្យមួយ។ វាបានក្លាយជាសិទ្ធិមួយ និងការរីករាយមួយក្នុងការការពារ និងតំណាងឲ្យក្លិបនេះ។ ខ្ញុំនឹងចងចាំអ្នកក្នុងបេះដូងរបស់ខ្ញុំជានិច្ច»៕

វីឌីអូហាយឡាយការប្រកួតទាំងពីរ ៖


ប្រភព៖ Channel News Asia

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia