កំពូលខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពានរង្វាន់១ ផ្សេងទៀតកាលពីថ្ងៃអាទិត្យ នៅក្នុងជំនួបក្រុម Barcelona ផ្តួលក្រុម Real Sociedad ក្នុងលទ្ធផល ១:0 កាលពីថ្ងៃអាទិត្យ ខណៈពានរង្វាន់ស្បែកជើងមាស(European Golden Shoe)នេះគឺជាការឈ្នះពានកិត្តិយសផ្ទាល់ខ្លួនលើកទី៥ នៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប ក្នងអាជីពរបស់ខ្លួន។

តារាឆ្នើមរបស់ក្លឹប Barcelona បានបញ្ចប់រដូវកាលនេះដោយមាន ៣៤គ្រាប់វ៉ាដាច់កីឡាករ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ដែលរកបាន(៣២គ្រាប់)។ វាជាលើកទី៥ ដែល Messi គ្រងពានរង្វាន់នេះ។ តារាឆ្នើមក្រុមជម្រើសជាតិអាហ្សងធ្លាប់បានឈ្នះពានរង្វាន់នេះពីឆ្នាំ ២០០៩-២០១០(រកបាន ៣៤គ្រាប់), ២០១១-២០១២(៥០គ្រាប់), ២០១២-២០១៣(៤៦គ្រាប់) និង ២០១៦-២០១៧(៣៧គ្រាប់)។

ក្រុម Barçelona បានអបអរសាទរកីឡាករ Messi ក្រោយទទួលបានសមិទ្ធផលនេះនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter សម្រាប់ការសម្រេចបានពានរង្វាន់ប្រកបដោយកិត្តិយសនេះ ៥សម័យ ពោលគឺច្រើនជាងកំពូលកីឡាករផ្សេងៗទៀតទាំងអស់ ។
ប្រភព៖ sport-english

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english