Sporting Lisbon បានរងបរាជ័យ ២-១ ក្រោមស្នាដៃក្រុម Aves ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ព័រទុយហ្គាល់(Portuguese Cup) ពោលគឺ ៥ថ្ងៃ បន្ទាប់ពីកីឡាករក្នុងក្រុមត្រូវបានអ្នកគាំទ្រដែលពាក់កន្សែងនៅក្បាល ៥0នាក់បានធ្វើការវាយប្រហារកីឡាករ និងមន្ត្រីនៅមូលដ្ឋានហ្វឹកហាត់របស់ Sporting កាលពីថ្ងៃអង្គារ ខណៈក្លឹប Sporting Lisbon បានពិចារណាមិនចូលរួមវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែកីឡាករបានសម្រេចចិត្តនៅបន្តការប្រកួត។

ទោះបីជាយ៉ាងណាក៏ដោយ Sporintg ត្រូវបានរងបរាជ័យចាញ់ក្រុម Aves ដែលជាក្រុមមានវត្តមាននៅលីកកំពូលព័រទុយហ្គាល់ត្រឹមតែ ៣រដូវកាលប៉ុណ្ណោះ គិតចាប់តាំងពីឆ្នាំ ១៩៣០មក។ វាក៏ជាការបង្ហាញខ្លួនលើកដំបូងនៅក្នុងវគ្គផ្តាច់ព្រ័ត្រ Portuguese Cup សម្រាប់ក្រុម Aves ខណៈក្រុមបានបន្តការរស់រានមានជីវិតលេង និងរួចផុតពីតំបន់ដែលត្រូវកាត់ចោលនៅរដូវកាល(២០១៧-២០១៨)នេះផងដែរ។

កីឡាករ Alexandre Guedes បានរកគ្រាប់បាល់បើកឆាកសម្រាប់ Aves នៅនាទីទី១៦ នាកីឡាដ្ឋាន Oeiras ហើយបន្ទាប់មកនៅសល់ពេលត្រឹមតែ ១៥នាទីទៀតប៉ុណ្ណោះបញ្ចប់ការប្រកួត Guedes បានបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៧២ មុនពេលកីឡាករ Montero វាយបកតាមពីក្រោយវិញនៅនាទីទី៨៥ ប៉ុន្តែយឺតពេល និងមិនអាចស្រោចស្រង់ស្ថានការណ៏បានឡើយ។

គួរកត់សម្គាល់ថាអ្នកគាំទ្រភាគី Sporting បានបង្វែរការគាំទ្ររបស់ពួកគេទៅលើការប្រកួតដោយបានដើរចេញបណ្តើរ បណ្តើរបន្ទាប់ពីគ្រាប់បាល់ទីពីររបស់ Aves រកបានដោយកីឡាករ Guedes និងមួយចំនួនមើលឃើញថាបានប៉ះទង្គិចជាមួយប៉ូលីស។

ក្រុម Sporting ដែលមិនធ្លាប់ឈ្នះពាន Portuguese Cup ចាប់តាំងពីឆ្នាំ ២០០២ មកម្លេះ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងក្របខ័ណ្ឌកំពូលព័រទុយហ្គាល់រដូវកាល(២០១៧-២០១៨) Premierira Liga និងការការបរាជ័យនៅឯកីឡដ្ឋាន Maritimo ក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះធ្វើអោយក្រុមខកខានក្នុងការប្រកួតនៅវគ្គជម្រុះក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយផងដែរ។

ប្រភព៖ bbc