ការប្រកួតពានរង្វាន់ German Cup កាលពីថ្ងៃសៅរ៏ទី១៩ ខែឧសភា ២០១៨ រវាងក្រុម Frankfurt និង Bayern Munich កីឡាករ Ante Rebic បានស៊ុតបញ្ចូលទីពីរគ្រាប់ ខណៈដែល Eintracht Frankfurt ផ្តួលក្រុម Bayern Munich ដើម្បីលើកពានរង្វាន់ German Cup នេះជាលើកដំបូងក្រោយខកខានអស់រយៈពេល ៣០ឆ្នាំមកហើយ។

Rebic ខ្សែប្រយុទ្ធរបស់ក្រូអាតរូបនេះបានរកគ្រាប់បាល់ក្រោយខ្សែបម្រើ James Rodriguez មិនអាចគ្រប់គ្រងបាល់បានល្អធ្វើអោយកីឡាករ Rebic មានឪកាសស៊ុតបាល់បញ្ចូលទី នាំមុខមុននៅនាទីទី១១ ប៉ុន្តែខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បានវាយបកតាមស្មើវិញនៅនាទីទី៥៣ ប៉ុន្តែនៅនាទីទី៨២ កីឡាករ Rebic ដដែលបាន បន្ថែមគ្រាប់បាល់ទី២ ដោយស៊ុតរំលងដៃអ្នកចាំទី Bayern Munich និងគ្រាប់បាល់ទី៣ រកបាន ដោយកីឡាករ Gacinovic នៅនាទីទី(៩០+៦) បន្ទាប់ពីអាជ្ញាកណ្តាល Felix Zwayer បានផ្តល់នូវបាល់ជ្រុងមួយហើយ Mihat Gacinovic ធ្វើបានសម្រេចខណៈដែលគ្រាប់បាល់បង្កើនទំនុកចិត្តជ័យជំនះ ៣:១ និងបានធ្វើឱ្យមានការរំភើបយ៉ាងខ្លាំងសម្រាប់កីឡាករអ្នកគាំទ្រ ក្នុងការប្រជែងយកពានរង្វាន់អាល្លឺម៉ង់(German Cup) ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨៨ មក។



ប្រភព៖ bbc

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc