គ្រូបង្វឹកថ្មីក្រុម PSG លោក Tuchel បានធ្វើបទសម្ភាសន៏និយាយទៅកាន់ប្រព័ន្ធព្វផ្សាយ កាលពីថ្ងៃអាទិត្យនេះជាលើកដំបូង ចាប់តាំងពីលោកត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីក្រុម Paris Saint Germain ជាមួយកិច្ចសន្យា ពីរឆ្នាំ។

Neymar បានផ្ទេរពី Barcelona មកចូលរួមជាមួយក្រុម PSG កាលពីខែសីហា ២០១៧ ជាមួយកំនត់ត្រា ផ្ទេរថ្លៃបំផុតលើពិភពលោកគឹ 222 ឲលានអឺរ៉ូ (២៥០លានដុល្លា)កំពុងព្យាបាលរបួសបាក់ជើង និងមិនទាន់បានធូរស្បើយ ១០០%នៅឡើយ ហើយកំពុងមានការចាប់អារម្មណ៏ចង់បាន និងផ្សារភ្ជាប់ជាមួយការផ្ទេរទៅកាន់ក្លិប Real Madrid នារដូវក្តៅខាងមុខនេះ ប៉ុន្តែប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានបដិសេធថាខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ នឹងមិនចាកចេញពីក្រុមជើងឯក Ligue1 នៅរដូវកាលក្រោយនោះទេ។

គ្រូបង្វឹក លោក Tuchel វ័យ ៤៤ឆ្នាំបាននិយាយថា: Neymar គឺប្រៀបដូចជាកំពូលសិល្បករដូច្នេះដែរ ហើយគាត់គឺជាអ្នកលេងដ៏ល្អ និងត្រូវការ ការព្យាបាលពិសេស។ ខ្ញុំបានជួបគាត់កាលពីថ្ងៃអាទិត្យ ហើយវាគឺជាកិច្ចការជួបជុំដ៏ល្អមួយ។ គាត់ជាសិល្បករម្នាក់ និងជាអ្នកលេងពិសេសម្នាក់ក្នុងចំណោមកីឡាករល្អបំផុតនៅលើពិភពលោក។ អ្នកចាត់ការ Tuchel សញ្ជាតិអាឡឺម៉ង់បានបន្ថែមថា : ខ្ញុំបានជួបបុរសម្នាក់ដែលមានភាពរាក់ទាក់ និងបើកទូលាយជាលើកដំបូង។ យើងបានចាប់ផ្តើមនិយាយអំពីបាល់ទាត់ ហើយខ្ញុំបានឃើញស្នាមញញឹមនៅលើមុខរបស់គាត់ ហើយនោះគឺជាអ្វីដែលខ្ញុំចង់ឃើញ។ ប្រសិនបើយើងរកវិធីដើម្បីកសាងរចនាសម្ព័ន្ធនៅជុំវិញគាត់ ដូច្នេះគាត់អាចបង្ហាញពីទេពកោសល្យរបស់គាត់នៅលើទីលាន ខ្ញុំគិតថាយើងមានកីឡាករសំខាន់ដើម្បីឈ្នះការប្រកួត។

គ្រូបង្វឹក Tuchel បានចាកចេញពីតួនាទីគ្រូបង្ចឹក Borussia Dortmund កាលពីមួយឆ្នាំមុននឹងបានចូលមកចាប់ផ្តើមការងារថ្មីគាត់ជំនួសគ្រូបង្វឹកអេស្ប៉ាញលោក Unai Emery ឱ្យទាន់ពេលវេលាដើម្បីចាប់ ផ្តើមការ ហ្វឹកហាត់ មុនបើករដូវកាលកំពូលបារាំង Ligue1 និងចាប់ផ្តើមនៅក្នុងខែកក្កដា ២០១៨ ខាងមុខនេះ។

Neymar បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់បារាំងបើទោះបីជាមានការរងរបួសជើងក៏ដោយមានន័យថាអតីតឡាករយុវជនក្រុម Santos មិនបានបង្ហាញខ្លួនសម្រាប់ក្លឹបរបស់ PSG ចាប់តាំងពីចុងខែកុម្ភៈ ២០១៨ មក។ ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល Neymar ត្រូវបាន ដាក់ឈ្មោះនៅក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួត World Cup នៅប្រទេសរុស្ស៊ីដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ២០១៨ខាងមុខនេះ។

ប្រភព៖ bbc