Arsenal បាន​សម្រេច​តែង​តាំងលោក​ Unai Emery ជា​​អ្នក​ចាត់ការ​ទូទៅ​ថ្មី​ជំនួស​លោក​ Arsene Wenger ដែល​ចាកចេញ​ពី​ក្លឹប។

Emery
ក្រោយ​ការ​ចែក​ផ្លូវ​របស់​បុរស​សញ្ជាតិ​បារាំង​ មាន​ដំណឹង​ថា​ Mikel Arteta ជំនួយ​ការ​ Pep របស់​ Manchester City នឹង​ទៅ​ជំនួស​កៅអី​ដែល​ទំនេរ​ប៉ុន្តែ​ទីបំផុត​ Emery អតីត​អ្នក​ចាត់ការ​ PSGទេ​ដែល​ត្រូវ​ម្ចាស់​ក្លឹប​ផ្ដល់​សេចក្ដី​ទុកចិត្ត។

Emery វ័យ​៤៦​ឆ្នាំ​កំពុង​គ្មាន​ការងារ​ធ្វើ​ក្រោយ​ Paris St-Germain បញ្ឈប់​បើ​ទោះ​ជា​ដឹក​នាំ​ក្រុម​លើក​ពាន​ Ligue 1 និង​ពាន​បារាំង​៤​ផ្សេង​ទៀត​នៅ​២​រដូវ​កាល​ក៏​ដោយ។​ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ជោគ​ជ័យ​បំផុត​កាល​នៅ​ Sevilla ដោយ​នាំ​ក្រុម​ឈ្នះ​ Europa League ៣​រដូវ​កាល​ជាប់​គ្នា៕

Via :news.sabay