កីឡាករជើងខ្លាំងជួរមុខរបស់កម្ពុជា ឡៅ ចន្រ្ទា នៅតែល្អកណ្ដាប់ដៃ ទោះមួយរយៈពេលធំកន្លងទៅ កម្រងឃើញរូបគេ ប្រើស្នៀតមួយនេះផ្ដួលដៃគូឲ្យសន្លប់បាន គឺភាគច្រើនសន្លប់ដោយសារកែង និងជង្គង់ប៉ុណ្ណោះ។
ឡៅ ចន្រ្ទា
សិស្សឆ្នើមមកពីឆត្រយោង៩១១ ខាងលើនេះ កាលពីយប់ម្សិលមិញ ប្រើកណ្ដាប់ដៃបានល្អមែនទែន ទាំងការវ៉ៃសើយឡើងលើ និងវ៉ៃត្រង សុទ្ធតែមានប្រសិទ្ធ ថែមទាំងផ្ដួលដៃគូឲ្យសន្លប់ធំនាជំនួបមិត្តភាពនេះថែមទៀតផង។
ឡៅ ចន្រ្ទា(ក្រហម)
ចន្រ្ទា ត្រូវបានអ្នកនិយមប្រដាល់សរសើរថា ជាអ្នកលេងកណ្ដាប់ដៃរហ័សម្នាក់ កាលពីកីឡាកររូបនេះ វ៉ៃក្នុងប្រភេទទម្ងន់ស្រាល ៦០ និង ៦៣,៥ គីឡូក្រាម ស្នៀតកណ្ដាប់ដៃ មួយ ពីរ របស់គេ គឺផ្ដួលដៃគូបានមិនតិចនោះទេ។ ប៉ុន្តែតាំងពីឡើងទម្ងន់ ៦៥ និង ៦៧គីឡូក្រាម មក គេសម្គាល់ឃើញថា ប្អូនប្រុស ឡៅ ស៊ីណាត ខាងលើ ភាគច្រើនផ្ដួលដៃគូឬយកឈ្នះ ដោយការប្រើកែង និងចាប់វ៉ៃជង្គង់ទៅវិញ កម្រងនិងមានកណ្ដាប់ដៃណាស់។
ឡៅ ចន្រ្ទា ពេលផ្ដួលថៃឲ្យសន្លប់យប់មិញ
ឡៅ ចន្រ្ទា ជាអ្នកប្រដាល់មកពីឆត្រយោង៩១១ និងបច្ចុប្បន្នក៏ជាកីឡាករជម្រើរើសជាតិគុនខ្មែរផងដែរ ប្រកួតចុងក្រោយរបស់គេប្រើស្នៀតកណ្ដាប់ដៃផ្ដួលជើងខ្លាំងថៃ បៀសឹង្ហ នៅទឹកទី៤ នាសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕
Via :news.sabay
ឡៅ ចន្រ្ទា នៅតែល្អកណ្ដាប់ដៃ ទោះខានវ៉ៃដៃគូសន្លប់ដោយស្នៀតនេះយូរមកហើយក្ដី
អត្ថបទទាក់ទង