Nacho Monreal ខ្សែការពារ Arsenal ត្រូវបានកោះហៅសម្រាប់ក្រុមជម្រើសជាតិគោលជល់អេស្បាញយ៉ាងភ្ញាក់ផ្អើលក្រោមការដឹកនាំរបស់គ្រូបង្វឹក Julen Lopetegui សម្រាប់ត្រៀមចូលរួមការប្រកួត World Cup ខណៈដែលកីឡាករខ្សែប្រយុទ្ធ Alvaro Morata របស់ក្រុម Chelsea, ខ្សែបម្រើ-ការពារ Sergi Roberto របស់ក្រុម Barcelona , ខ្សែការពារ Marcos Alonso របស់ក្រុម Chelsea និង Vitolo របស់ក្រុម At.Madrid មិនមានឈ្មោះនោះទេ។

Morata ខកខានបង្ហាញខ្លួននៅក្នុងការប្រកួតព្រឹត្តការណ៏ World Cup ដ៏សំខាន់នេះ ទោះបីជាអតីតខ្សែប្រយុទ្ធ ក្រុមអធិរាជស Real Madrid បានបង្ហាញការតស៊ូបង្ហាញទម្រង់លេងនៅរដូវកាលនេះអោយក្រុមតោខៀវ Chelsea យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់រជ្ជកាលលោក Lopetegui មិនបានបញ្ចូលឈ្មោះ Morata រួមដំណើរជាមួយ Diego Costa របស់ក្រុម At.Madrid, Iago Aspas របស់ក្រុម Celta Vigo និង Rodrigo របស់ក្រុម Valencia និង Lucas Varquez ព្រមទាំង Marco Asensio របស់ Real Madrid នោះទេ។


ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង២៣រូបរបស់ក្រុមជម្រើសជាតិអេស្បាញៈ

អ្នកចាំទី: De Gea, Reina និង Kepa.
ខ្សែការពារ: Carvajal, Odriozola, Piqué, Sergio Ramos, Nacho, Azpilicueta, Jordi Alba and Monreal.
ខ្សែបម្រើ: Busquets, Saúl, Koke, Thiago, Iniesta, Silva.
ខ្សែប្រយុទ្ធ: Isco, Asensio, Lucas Vázquez, Iago Aspas, Rodrigo and Diego Costa.