កីឡដ្ឋាន​ Ataturk ស្ថិត​ក្នុង​ទីក្រុង​ Istanbul ប្រទេស​ទួរគី​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​ ២០២០ បើ​តាម​ការ​ប្រកាស​របស់​ UEFA។

Ataturk
រយៈ​ពេល​១៣ឆ្នាំ​ហើយ​ដែល​ទីក្រុង​ខាង​លើ​​ខកខាន​រៀប​ចំ​វគ្គ​ផ្ដាច់ព្រ័ត្រ​ចាប់​តាំង​ពី​ Liverpool ធ្លាប់​លើក​ពាន​ក្នុង​ឆ្នាំ​២០០៥​ ដោយ​វាយ​បក​យក​ឈ្នះ​ AC Milan។ កីឡដ្ឋាន​ Ataturk មាន​ចំណុះ​ ៧៦០០០​នាក់​បានផ្ដួល​​កីឡដ្ឋាន​ Estadio da Luz របស់​ Lisbon ​ ក្នុង​ការ​បាន​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទះ។​

ដោយឡែក​កីឡដ្ឋាន​ Wanda Metropolitano របស់​ Atletico Madrid នឹង​ធ្វើ​ម្ចាស់​ផ្ទះ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​ក្រោយ។​ ចំពោះ​ Europa League វិញ​ កីឡដ្ឋាន​ Arena Gdansk របស់​ប៉ូឡូញ​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២០ ស្របពេល​ពាន​ Super Cup បាន​ទៅលើ​កីឡដ្ឋាន Estadio da Luz របស់​ព័រទុយហ្គាល់៕

Via :news.sabay