ការបង្ហាញពីទម្រង់លេងយ៉ាងរំភើបក្រោមជំនួយដ៏ធំពី Mohamed Salah បានជួយឲ្យក្រុម Liverpool ត្រូវធ្វើការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុងគៀវ ជាមួយនឹងក្រុម Real Madrid នៅថ្ងៃសៅរ៍នេះ ដែលនៅពេលនោះក្រុមរបស់លោក Jurgen Klopp ត្រូវតែរារាំងមិនឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ លើកពានជាលើកទី៣ ជាប់ៗគ្នា។

Real បានធ្វើការគ្រប់គ្រងក្នុងយុទ្ធនាការនេះស្ទើរតែទាំងស្រុង បើគិតចាប់តាំងពីឈ្នះពាន European Cup ៥លើកជាប់ៗគ្នា ហើយគឺជាយុគសម័យកាលមាសមួយផ្សេងទៀតសម្រាប់ពួកគេ ស្របពេលដែលពួកគេកំពុងតែសុបិនទៅលើការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី៤ ក្នុងរយៈពេល៥ឆ្នាំ។ ទាំងក្រុម Atletico Madrid (២លើក) និងក្រុម Juventus សុទ្ធសឹងមិនអាចបញ្ឈប់តារាឆ្នើម Cristiano Ronaldo ពីការផ្តល់នូវការឈឺចាប់ដល់ពួកគេ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីពេលថ្មីៗនេះ។ ប៉ុន្តែ តំបន់ប្រយុទ្ធដ៏មុតស្រួចរបស់ក្រុម Liverpool នឹងផ្តល់ឲ្យពួកគេនូវហេតុផលក្នុងការជឿជាក់ និងបង្ហាញថា កីឡដ្ឋាន Olympic ក្នុងរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន អាចកន្លែងនៃការប្រកួតមួយដែលមិនអាចបំភ្លេចបាន។

epa06708967 (FILE) – A composite file picture of Real Madrid’s Portuguese striker Cristiano Ronaldo (L, taken on 01 May 2018 in Madrid, Spain) and Liverpool’s Egyptian striker Mohamed Salah (R, taken on 28 April 2018 in Liverpool, Britain) – (issued 03 May 2018). Real Madrid will face Liverpool FC in the 2018 UEFA Champions League final at the NSC Olimpiyskiy stadium in Kiev, Ukraine, on 26 May 2018. EPA/RODRIGO JIMENEZ – PETER POWELL


ទាក់ទងនឹងប្រវត្តិសាស្ត្រ នេះគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយដែលគ្រប់គ្នាសុបិនចង់បាន។ ការឈ្នះពាន European Cup ១២លើករបស់ក្រុម Real ធ្វើឲ្យពួកគេក្លាយជាដែលឈ្នះពានច្រើនជាងគេបំផុត ប៉ុន្តែ Liverpool បានឈ្នះពានកំពូលប្រចាំទ្វីបអឺរ៉ុបមួយនេះ៥លើក ដោយឈ្នះជាលើកចុងក្រោយក្នុងឆ្នាំ២០០៥ តាមរយៈការវាយបកដ៏មិននឹកស្មានដល់ដើម្បីផ្តួលក្រុម AC Milan ក្នុងទីក្រុង Istanbul។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕