កីឡាករ Mohamed Salah បាន​រង​របួស​ស្មា​ធ្ងន់ធ្ងរ​ក្នុង​​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​បង្ខំចិត្ត​ប្ដូរ​ចេញ​តាំង​ពី​ដើម​វគ្គ​ទី​មួយ​។

របួស​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ Liverpool កើត​ឡើង​ក្រោយ​ប្រជែង​គ្នា​ជាមួយ​ Ramos ក្នុង​ការ​ប្រកួត​ដែល​ Real Madrid បាន​យក​ឈ្នះ​ ៣​ទល់​នឹង​១។​ ភ្លាមៗ​បន្ទាប់​ពី​​កើតហេតុ​ Salah ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ ហើយ​មាន​ការ​ព្រួយ​បារម្ភ​ថា​​រូប​គេ​អាច​អវត្តមាន​ World Cup លើក​ដំបូង​ជាមួយ​អេហ្ស៊ីប។

យ៉ាង​ណា​ក៏​ដោយ​ Salah បាន​បង្ហោះ​សារ​មួយ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា៖ “វា​ពិតជា​យប់​ដ៏​អាក្រក់​ ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​ប្រយុទ្ធ​​ ទោះ​ជា​មាន​ឧបសគ្គ​តែ​ខ្ញុំ​​នៅ​តែ​ជឿជាក់​ថា​ ខ្ញុំ​នឹង​អាច​ទៅ​រុស្ស៊ី​ហើយ​ធ្វើឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​មោទនភាព​។ ក្ដី​ស្រឡាញ់​ និង​ការ​គាំទ្រ​នឹង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ”៕
ប្រភពពី: Sabay