ខ្សែបម្រើកណ្តាលរបស់ក្រុមនៅលីកកំពូលរុស្សី Shakhtar Donetsk កីឡាករ Fred។ កីឡាករវ័យ ២៥ឆ្នាំ កំពុងលេចធ្លោនៅក្របខណ្ឌកំពូលរុស្សីរូបនេះ បានប្រាប់ប្រិយមិត្តរបស់ក្រុមក្រុមបិសាចក្រហម Man.United ថាៈ ខ្ញុំនឹងធ្វើការសម្រេចចិត្តថា នឹងទៅចូលរួមជាមួយក្រុ្មមជើងឯក Premier League ១៣សម័យ រឺ យ៉ាងណា? គឺនៅក្រោយពេលព្រឹត្តការណ៏ប្រកួត World Cup រួច។ ពេលនេះខ្ញុំកំពុងតែគិតដល់ការប្រកួតនេះដើម្បីជួយជម្រើសជាតិខ្ញុំតែមួយមុខប៉ុណ្ណោះ។

យោងគេហទំព័រ Metro បានចុះផ្សាយថាៈ ក្រុមបិសាចក្រហម Manchester United និងម្ចាស់ពានរង្វាន់ Premier League Manchester City ត្រូវបានសារពត៌មានចុះផ្សាយថាកំពុងតាមប្រម៉ាញ់ចុះហត្ថលេខាកីឡាករខ្សែបម្រើ Fred ខណៈ Man.United ត្រូវបានមើលឃើញមានប្រៀប និងមានទំនុកចិត្តជាងក្នុងការទទួលយក Fred មកកាន់កីឡាដ្ឋាន Old Trafford នារដូវក្តៅខាងមុខនេះ ជាមួយការត្រៀមដាក់សំណើរជាទឹកប្រាក់រហូតដល់ ៥២,៥លានផោន ដើម្បីអោយក្រុម Shakhtar Donetsk ពិចារណា។

Fred ធ្លាប់ត្រូវបានក្រុម Man.City ធ្លាប់បានស្ថិតយ៉ាងកៀកក្នុងការនាំយក Fred មកកាន់កីឡាដ្ឋាន Etihad Stadium កាលពីខែមករា ២០១៨ ប៉ុន្តែមិនបានជោគជ័យ។ ក្រុម Shakhtar Donetsk ត្រៀមនាំយកីឡាករ Maycon ពីក្លឹប Corinthians នៅលីកកំពូលប្រេស៊ីលប្រសិនជា Fred ចាកចេញពីក្រុមទៅលេងនៅក្លឹប កំពូលនៅក្របខណ្ឌ Premier League ខាងលើពិតមែននោះ។

លោក Jose Mourinho កំពុងដុតដៃដុតជើងចង់បានខ្សែបម្រើ ២រូបបន្ថែមទៀតក្នុងនោះគឺ Fred មកពង្រឹងក្រុមចូលរួមប្រកួត ប្រជែងលីកក្នុងស្រុកនិងពានរង្វាន់ទ្វីបអឺរ៉ុបនៅរដូវកាលក្រោយ បន្ទាប់ ពីបញ្ចប់រដូវកាលនេះមិនបានឈ្នះពានអ្វីមួយសោះ។