វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល និងក្លឹបបាល់ទាត់អ្នកមានបុណ្យ Barcelona កំពូលខ្សែប្រយុទ្ធស្លាប Ronaldinho ត្រូវបានសារពត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសទឹកដីកំណើតប្រេស៊ីលអោយដឹងថាៈ រូបគេនឹងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តនារី ២នាក់ក្នុងពេលដំណាលគ្នាតែម្តង។

ក្រុមគ្រួសារ និងមិត្តភ័ក្ដិជិតដិតរបស់អតីតកីឡាករក្រុម PSG និង AC.Milan រូបនេះត្រូវបានទទួលការអញ្ជើញជាផ្លូវការណ៏ដើម្បីទៅចូលរួមការប្រារព្ធពិធីអាពាហ៏ពិពាហ៏ដ៏អស្ចារ្យនេះខណៈតួឯកគឺកូនកំលោះនាម Ronaldinho ជាគូនឹងរាជនី ២រូបគឺ នាង Priscilla Coelho ជាកូនក្រមុំ និង Beatriz Souza ធ្វើឡើងនៅឯភូមិគ្រឹះរបស់ពួកគេនាទីក្រុង Santa Monica រដ្ឋ California ជាទីដែលអ្នកទាំង ៣រស់នៅជាមួយគ្នា។

ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺសារពត៌មាន O Dia និង L’Equipe បានអោយដឹងថាប្អូនស្រីរបស់កីឡាករធ្លាប់ឈ្នះពានបាល់មាស និង World Cup ២០០២ Ronaldinhno នឹងមិនចូលរួមក្នុងពីធីសិរីមង្គលនេះទេ ព្រោះនាងមិនបានយល់ព្រម សម្រាប់ការពិតចំពោះទង្វើដែលបងប្រុសរបស់នាងកំពុងធ្វើនេះដែរ។

គួររំលឹកផងដែរថានៅប្រទេសដែលសម្បូរដោយកីឡាករបាល់ទាត់ឆ្នើមៗនាតំបន់អាមេរិកឡាទីនគឺប្រទេសប្រេស៊ីលនេះការរៀបការជាមួយមនុស្សស្រីលើសពីមួយនាក់ក្នុងពេលដំណាលគ្នាត្រូវចាត់ទុកជា អំពើខុសច្បាប់ និងត្រូវទទួលទោសជាប់ពន្ធនាគាររហូតដល់ ៦ឆ្នាំឯណោះ ៕