ខ្សែប្រយុទ្ធ Gareth Bale បានចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ដ៏ល្អមួយគ្រាប់ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រផងដែរ ខណៈដែលក្រុម Real Madrid បានផ្តួលក្រុម Liverpool ៣-១ ក្នុងទីក្រុងគៀវ កាលពីថ្ងៃសៅរ៍ ដើម្បីលើកពាននេះជាលើកទី៣ ជាប់ៗគ្នា។

គ្រាប់បាល់ស៊ុតរំលងក្បាលត្រឡប់ក្រោយរបស់ Bale នៅនាទីទី៦៤ បានជួយឲ្យក្រុម Real នាំមុខ ២-១ ក្រោយពីចូលលេងបានត្រឹមតែប៉ុន្មាននាទី បន្ទាប់ពីការចាប់ផ្តើមមិនល្អរបស់ Liverpool នៅដើមតង់ទី២ ខណៈដែល Karim Benzema បានជួយឲ្យក្រុម Real មានគ្រាប់បាល់នាំមុខមុនដោយសារតែការប្រព្រឹត្តកំហុសរបស់អ្នកចាំទី Loris Karius។ ខ្សែប្រយុទ្ធ Sadio Mane បានតាមស្មើវិញក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែ Bale បានជួយឲ្យ Real មានគ្រាប់បាល់នាំមុខម្តងទៀត ហើយបន្ទាប់មកជួយឲ្យពួកគេនាំមុខ៣-១ តាមរយៈការស៊ុតបាល់ពីចម្ងាយ ដែលធ្វើឲ្យ Karius ត្រឹមតែអាចដាល់បាល់ឲ្យចូលទីខ្លួនឯង។

រាត្រីរបស់ក្រុម Liverpool និងរបស់លោក Jurgen Klopp ត្រូវបានរំខានដោយការបាត់បង់តារាឆ្នើម Mohamed Salah ដោយសារតែបញ្ហារបួស ក្នុងតង់ទី១ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរួបនេះ បានប្តូរចេញនៅនាទីទី៣០ ដោយសារតែរបួសស្មារ។ ជ័យជម្នះនេះ មានន័យថា Real បានជួយឲ្យលោក Zinedine Zidane ក្លាយជាគ្រូបង្វឹកដំបូងគេក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League រយៈពេល៣ឆ្នាំជាប់ៗគ្នា៕

សូមរីករាយទស្សនាវិដេអូបាល់ទាត់រវាងក្រុមទាំងពីរខាងក្រោមនេះ:

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia