ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប ពោរពេញដោយការជឿជាក់ថា នឹងរឹងមាំទាន់សម្រាប់យុទ្ធនាការ World Cup បើទោះបីបានរងរបួសស្មារម្ខាងក្នុងពេលក្រុម Liverpool រងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុម Real Madrid ក៏ដោយ។

Salah ត្រូវបានបង្ខំចិត្តប្តូរចេញទាំងទឹកភ្នែក អំឡុងពេលនៃតង់ទី១ ក្នុងពេលក្រុមខ្លួនរងបរាជ័យក្នុងលទ្ធផល ៣-១ ក្នុងទីក្រុងគៀវ កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យមានការបារម្ភថា រូបគេនឹងមិនអាចចូលរួមក្នុងយុទ្ធនាការ World Cup នៅខែក្រោយឡើយ។ តារាឆ្នើមដ៏មានឥទ្ធិពលវ័យ ២៥ឆ្នាំរូបនេះ បានរងរបួស នៅពេលដែលរូបគេត្រូវបានទាញឲ្យដួលនៅលើទីលានវាលស្មៅ ក្រោយពីការប្រជែងដណ្តើមបាល់ជាមួយនឹង Sergio Ramos ដែលនាំឲ្យមានការលើកឡើងថា ខ្សែការពាររបស់ក្លិប Real Madrid រូបនេះ បានព្យាយាមដោយចេទនាក្នុងការធ្វើឲ្យតារាឆ្នើមរបស់ Liverpool រូបនេះ រងរបួស។

ក្រោយពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានចាត់ទុកបញ្ហារបួសនេះ ស្ថិតក្នុង «សភាពធ្ងន់ធ្ងរ» ស្របពេលមានការព្រួយបារម្ភថា រូបគេបានថ្លោះស្មារម្ខាងរបស់គេ។ បញ្ហារបួសនោះបានធ្វើឲ្យរូបគេត្រូវអវត្តមានក្នុងការបង្ហាញខ្លួនជាលើកទី១របស់ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ក្នុងព្រឹត្តិការណ៍ World Cup បើគិតចាប់តាំងពីឆ្នាំ១៩៩០។ Salah ត្រូវបានគេថត ដោយស្មាររបស់គេស្ថិតក្នុងការពារ នៅពេលដែលរូបគេឡើងយន្តហោះរបស់ Liverpool នាអាកាសយានដ្ឋាន John Lennon Airport កាលពីថ្ងៃអាទិត្យ៕
វិដេអូកីឡាករ​ Salah របស់ក្លឹបហង្សក្រហម Liverpool រងរបួសពេលប្រកួតជាមួយ​ Real Madrid:

Mr Salah crying

កែសម្រួលដោយ​៖ Cambosport
ប្រភព៖ Channel News Asia