បាល់ទាត់៖ ​អ្នកចាំទី​នៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ Manuel Neuer​ បាន​វិល​មក​ទីលាន​ស្មៅ​បៃតង​ខ្ចី​វិញ​ហើយ​ ក្រោយពី​កាយ​សម្បទា​សមស្រប​របួស​ជើង ពោល​គឺ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត World Cup ដែល​នៅសល់​មិន​ដល់ ១​ខែ​ទៀត នេះ​ជា​សំដី​នៃ​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​លោក Joachim Loew ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ។​​

និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​គ្រូ​បង្វឹក​វ័យ ៥៨ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា អ្នកចាំទី​វ័យ ៣២ឆ្នាំ​រូប​នេះ​ជា​ប្រធាន​ក្រុម​អាល្លឺម៉ង់ ​ដែល​ជា​ផ្នែក​មួយ​ជួយ​ក្រុម​ឈ្នះ World Cup 2014 នឹង​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ទៅ​រុស្ស៊ី។​ ​

អ្នកចាំទី Bayern Munich រូប​នេះ​មិន​បាន​លេង​ឡើយ ​ចាប់​តាំង​ពី​បាក់ឆ្អឹង​ជើង​កាលពី​ខែ​កញ្ញា​ឆ្នាំ​ទៅ​ ដែល​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់​នឹង​ព្យាយាម​ជា​ខ្លាំង​ ដើម្បី​វិល​មក​ទំរង់​ដ៏​ល្អ​បំផុត​មួយ។ ​​​បេក្ខភាព​ម្ចាស់​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់​ នឹង​ជួប​ជាមួយ​ក្រុម​អត់​បាន​លេង World Cup អ៊ីតាលី​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​ខាងមុខ មុន​ពេល​ត្រូវ​សម្រេច​យក​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ចុងក្រោយ ២៣រូប ខណៈ​បច្ចុប្បន្ន​មាន​កីឡាករ​ជម្រើស​ជាតិ ២៧​រូប​បាន​នឹង​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​រួម​នៅ​ជំរំ។

​​ប៉ុន្តែ​អាល្លឺម៉ង់​ក៏​ត្រូវ​ហោះ​ទៅកាន់​ទីក្រុង Klagenfurt ជួប​អូទ្រីស​ផង​ដែរ​នៅ​ថ្ងៃ​២ មិថុនា មុន​ពេល​ជួប​អ៊ីតាលី និង​ ៦​ថ្ងៃ​បន្ទាប់​ស្វាគមន៍​ក្រុម​អារ៉ាប់​បី​សា​អូឌីត​នៅ Leverkusen ហើយ​នៅ​រុស្ស៊ី​អាល្លឺម៉ង់​ស្ថិត​ក្នុង​ពូ​ល F ដែល​មាន​ស៊ុយអែត, កូរ៉េខាងត្បូង និង​មិ​ក​ស៊ិ​ក​ផង​ដែរ៕